ឪពុកចុងចាប់រំលោភកូនស្រីប្តីដើម មិនបានសម្រេច ម្តាយទាន់រត់ប្តឹងនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានចាប់កូនស្រី សម្រាតខោ ប៉ុនប៉ងរំលោភសេពសន្ធវៈ តែមិនទាន់បានសម្រេច ត្រូវបានម្តាយ នាងចូលមកទាន់ រួចស្ទុះបើកទ្វារអូសដៃកូនស្រីរត់ ទៅប្តឹងបូ៉លីស ចាប់ខ្លួនបានតែម្តង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និងនិង១៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យជាឪពុកចុង មានឈ្មោះ នាត ជា អាយុ៣៨ឆ្នាំ មុខរបរ កម្មករ សិប្បកម្មចាក់បង្គោលភ្លើង មានស្រុកកំណើតភូមិអំពិលក្រៅ ឃុំអំពឹកក្រៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកកូនស្រី មានឈ្មោះ ឈ ស រ អាយុ១៨ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមប្រភពពីម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែល កូនស្រីជាកូនដើម ស្នាក់នៅក្នុងបន្ទប់ជុំគ្នា៣នាក់ ស្រាប់តែ ប្តីចុង ប្រដាប់ដោយកាំបិតផ្គាក់ យកមកគំរាមសម្លាប់កាលបើ ម្តាយកូនស្រែក រួចក៏ស្ទះុទៅចាប់ កូនស្រីផ្តួល ថើម លូកស្ទាប ប្រដាប់ភេទ ស្ទាបច្របាច់សុដន ហើយចាប់សម្រាតខោនាងរងគ្រោះ បុ៉នប៉ងរំលោភ ដោយឃើញទង្វើរបែបនេះ ខ្លួនស្ទុះទៅធាក់ មួយជើង បើកទ្វារដឹកដៃកូនស្រីទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនតែម្តង ។

ឪពុកចុងចាប់រំលោភកូនស្រីប្តីដើម មិនបានសម្រេច ម្តាយទាន់រត់ប្តឹងនគរបាលឃាត់ខ្លួន ឪពុកចុងចាប់រំលោភកូនស្រីប្តីដើម មិនបានសម្រេច ម្តាយទាន់រត់ប្តឹងនគរបាលឃាត់ខ្លួន ឪពុកចុងចាប់រំលោភកូនស្រីប្តីដើម មិនបានសម្រេច ម្តាយទាន់រត់ប្តឹងនគរបាលឃាត់ខ្លួន

ប្រភព៖ nokorwatnews

  • ឪពុកចុងចាប់រំលោភកូនស្រីប្តីដើម មិនបានសម្រេច ម្តាយទាន់រត់ប្តឹងនគរបាលឃាត់ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ជីវិតនិងសង្គម
Tags: