​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

​ក្រុម​កម្មករ​ជីក​ប្រព័ន្ធ​លូ​​​នៅ​រដ្ឋ​​​ Tultepec ប្រទេស​​​​​​ម៉ិកស៊ីកូ ​​​​​មាន​ការ​​​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង​​​ ​ក្រោយ​​រក​ឃើញ​​​​​​​​ឆ្អឹង​ក្បាល​ និង​ភ្លុក​​ដ៏​វែង​​របស់​​​​អំបូរ​​ដំរី​រោម​ក្រាស់​ ដែល​ផុត​ពូជ​​លើ​ផែន​ដី​​ ដោយ​មាន​អាយុ​​កាល​ជាង​ ១៤០០០​​ឆ្នាំ។

 

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

 

​បើ​តាម​​ភិន​​ភាគ​ភ្លុក​របស់​វា​​​ អ្នក​ជំនាញ​​​ជឿជាក់​ថា​​​សត្វ​​នេះ​​​​​មាន​កម្ពស់ ៤,៩​ម៉ែត្រ ​ទម្ងន់​ ១០​តោន និងត្រូវ​​ប្រទះ​ឃើញ​​​ខណៈ​​​​​​​​កម្មករ​​​​​កំពុង​​​​ជីក​​​ដី​​​ធ្វើ​​ប្រព័ន្ធ​​បង្ហូរ​ទឹក​​កាត់​ទីក្រុង San Antonio Xahuento។​ ​ប្រភព​​ខាង​លើ​​សន្និដ្ឋាន​ថា​​​​​ សត្វ​​​​​​នេះ​​​បាន​​​ងាប់​​​​នៅ​នឹង​​កន្លែង​​​ចន្លោះ​ពី​​ ១២០០០ ទៅ​​១៤០០០​​ឆ្នាំ​​មុន​​​ ដោយ​​​​ធូលី​ដី​​បាន​​​គ្រប​ដណ្ដប់​​​យ៉ាង​ក្រាស់​ពី​មួយ​​សតវត្ស​​ទៅ​មួយ​សតវត្ស​។

 

​ដំណើរ​ការ​​​​​​​ជីក​គាស់​​យក​​នេះ​​​​ត្រូវ​​បាន​​គេ​​ធ្វើ​​​យ៉ាង​ផ្ចិតផ្ចង់​ ​និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ចំពោះ​​​​​​​​​សត្វ​មាន​ទទឹង​ក្បាល​ប្រវែង ០,៩ម៉ែត្រ ​និង​ភ្លុក​ប្រវែង​ ៣ម៉ែត្រ ហើយ​ពេល​នេះ​​គេ​​បាន​យក​​ចេញ​​ពី​ដី​​​ទាំង​ស្រុង​​ហើយ។

 

​ការ​​​​គាស់​កកាយ​​​​ផូស៊ីល​​អាយុកាល​​រាប់​​​​ពាន់​​ឆ្នាំ​​ពី​ក្នុង​ដី​ត្រូវ​បាន​​គេ​ធ្វើ​​យ៉ាង​ប្រុង​ប្រយ័ត្ន​​​​​​ ព្រោះ​វា​​អាច​​​បាក់​​ជា​យថាហេតុ។​ ​នៅ​​កន្លែង​ដដែល ​ក្រៅ​ពី​ភ្លុក​ និង​ក្បាល​​​​​​​​ ​​អ្នក​ជំនាញ​​ក៏បាន​រក​ឃើញ​​​ឆ្អឹងជំនី​ ​​ ​​​ឆ្អឹង​ជើង​ ​និង​​ឆ្អឹង​កង​​​ផ្សេង​​ទៀត​ផង​​ដែរ​​។

 

​អ្នក​ជំនាញ​​ខាង​សិក្សា​​​សត្វ​​ផុតពូជ​​លោក​ Luis Cordoba Barradas ​ថ្លែង​ថា​​​​​ “សត្វ​​នេះ​​ប្រហែល​ត្រូវ​បាន​​មនុស្ស​​មួយ​ក្រុម​​ប្រមាញ់​ និង​​កាត់​​​​​ចេញ​ពី​គ្នា​​ ដើម្បី​ព្រលះ​​យក​សាច់​ និង​ស្បែក​ពេល​​វា​មាន​អាយុ​​ ២០​ ទៅ​​២៥​ឆ្នាំ”។ ​គ្រោង​​ឆ្អឹង​ទាំង​​នេះ​​ត្រូវ​បាន​គេ​​យក​ទៅ​សិក្សា​លម្អិត​ហើយ៕

 

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

 

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

 

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

 

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail​​​​​​​​​​​​​​