អ្នក​ជំនាញ​ថា អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​ឈប់​រង់ចាំ​ទៀត​ទៅ

អ្នក​ធ្វើ​ការ​ពាក់​ព័ន្ធ​ផ្នែក​អចលនទ្រព្យ​បាន​យល់​ឃើញ​ថា អ្នក​មាន​បំណង​វិនិយោគ​លើ​វិស័យ​នេះ​គួរ​ឈប់​បន្ត​រង់​ចាំ​ទៀត​ទៅ ព្រោះ​ការ​រង់​ចាំ​នេះ​ធ្វើ​ឲ្យ​យឺត​ពេល​ទៅ​វិញ​ទេ។

 

អ្នក​ជំនាញ​ថា អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​ឈប់​រង់ចាំ​ទៀត​ទៅ

 

លោក ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន CPL បាន​ប្រាប់​ថា តម្លៃ​នៃ​វិស័យ​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឡើង​ថ្លៃ រី​ឯ​ទីតាំង​ដី​ល្អ​ៗ​ក៏​កាន់​តែ​អស់​ៗ​ទៅ​ដែរ។ សព្វ​ថ្ងៃ​ គេ​ឃើញ​ថា​ប្រទេស​កម្ពុជា​កំពុង​មាន​សក្ដានុពល​ល្អ ទី​ផ្សា​ធំ​ទូលាយ។ សូម្បី​បរទេស ក៏​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ទី​ផ្សា​អចលនទ្រព្យ​នៅ​កម្ពុជា​ដែរ។

 
លោក​បន្ត​ថា​ បើ​មិន​វិនិយោគ​នា​ពេល​នេះ​ទេ នោះ​ជា​ការ​ខាត​បង់​ឱកាស​ល្អ​មួយ។ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​ជា​ឱកាស​ច្រើន​ទៅ​វិញ​ទេ​ចំពោះ​អ្នក​វិនិយោគ។ ផ្ទុយ​ទៅ​វិញ បើ​ចាំ​ប្រទេស​ដល់​ចំណុច​អភិវឌ្ឍ​កំពូល​នោះ ទើប​នាំ​គ្នា​សម្រុក​បណ្ដាក់​ទុន​លើ​ផ្នែក​នេះ គឺ​ជា​ការ​លំបាក​ទៅ​វិញ​ ព្រោះ​ត្រូវ​ប្រកួត​ប្រជែង​ច្រើន​ និង​តូច​ចង្អៀត​ដោយ​សារ​ពេល​នោះ​ប្រទេស​មាន​អ្វី​គ្រប់​យ៉ាង​ទៅ​ហើយ។

 
ដូច្នេះ​ លោក​ជំរុញ​ឲ្យ​វិនិយោគិន​ខ្មែរ​គួរ​រៀប​ចំ​និង​ឈប់​រង់​ចាំ​បន្ត​ទៀត​ កុំ​បណ្ដោយ​អោយ​វិនិយោគិន​បរទេស​មក​រក​ស៊ី​ចំណេញ​កើប​ប្រាក់​យ៉ាង​ស្រួល​លើ​វិស័យ​នេះ​ពី​ប្រទេស​កម្ពុជា៕

 

អ្នក​ជំនាញ​ថា អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​ឈប់​រង់ចាំ​ទៀត​ទៅ

 

អត្ថបទ៖ លឹម សុ​នា