Kids City សម្ពោធ​គម្រោង​ប្រកួត STEM លើក​ទី​៣ នៅ​កម្ពុជា

មជ្ឈមណ្ឌល​កម្សាន្ត Kids City បាន​សម្ពោធ​គម្រោង​ប្រកួត STEM (វិទ្យា​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) កាល​ពី​​ថ្ងៃ​ទី​២៤-មិថុនា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Prudential នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ ២៥ និង​ឯកជន​ ២៥ និង​មាន​សិស្ស​៥០០០​នាក់។

 

Kids City សម្ពោធ​គម្រោង​ប្រកួត STEM លើក​ទី​៣ នៅ​កម្ពុជា

 

ដើម្បី​លើក​កម្ពស់ និង​បញ្ជ្រាប​ការ​អប់រំ STEM នៅ​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប និង​កំពង់ចាម នៅ​ភ្នំពេញ ត្រូវ​ជ្រើស​រើស​សាលា​រៀន​រដ្ឋ​កម្រិត​បឋម​សិក្សា​ ៥ សាលា កម្រិត​អនុ​វិទ្យាល័យ​ ១០ សាលា និង​កម្រិត​វិទ្យាល័យ​ ៧ សាលា ហើយ​នៅ​តាម​ខេត្ត​ទាំង​៣ ខាង​លើ គឺ​ជ្រើសរើស​យក​សាលា​កម្រិត​វិទ្យាល័យ ក្នុង​មួយ​ខេត្ត ១ សាលា។ ការ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់រំ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា គឺ​ជា​ចក្ខុវិស័យ​របស់ Kids City។ សាល​វិទ្យា​សាស្ត្រ​ក៏​មាន​រៀបចំ​សិក្ខា​សាលា​ល្អៗ និង​សកម្មភាព​ដ៏​សំបូរ​បែប​ទៅ​តាម​តម្រូវ​ការ​របស់​សិស្សានុសិស្ស​គ្រប់​វ័យ​ផង​ដែរ។

 

លោក ម៉េង ហៀង អគ្គនាយក Kids City បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ប្រកួត​គម្រោង STEM លើក​ទី​១ និង​ទី​២ កន្លង​មក និង​មាន​ការ​គាំទ្រ​ពី​ក្រសួង និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន មក​ទស្សន​កិច្ច​សិក្សា និង​កម្សាន្ត​នៅ​សាល​វិទ្យាសាស្ត្រ​យ៉ាង​ច្រើន​កុះករ។

 

Kids City សម្ពោធ​គម្រោង​ប្រកួត STEM លើក​ទី​៣ នៅ​កម្ពុជា

 

សូម​ទាក់ទង​លោកស្រី ហីង ស្រី ជំនួយ​ការ​ផ្នែក​សាល​វិទ្យសាស្ត្រ តាម​លេខ ០៧៧ ៧៧ ៨៩ ១៨ / ០៨៧ ៣៥ ១៥ ៣៥ ឬ​អ៊ីមែល science@kidscityasia.com។

 

Kids City បើក​រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ៩ ព្រឹក រហូត​ដល់​ម៉ោង ៨ យប់ និង​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ទស្សនកិច្ច​សិស្ស​សាលា​ជា​ក្រុម។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល www.kidscityasia.com ៕

 

Kids City សម្ពោធ​គម្រោង​ប្រកួត STEM លើក​ទី​៣ នៅ​កម្ពុជា

 

អត្ថបទ៖ ដៃគូ​សហការ