Messi ​ធ្វើពុត​ដួល​​ខុស​បច្ចេកទេស​បានកាត​លឿង​មួយ​ទាំង​ព្រឹក​ (វីដេអូ)​

Ad:
ចង់ឈ្នះសំបុត្រទស្សនាការប្រកួត Euro 2016 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសបារាំង?​ សូមចុចត្រង់នេះ

Lionel Messi ត្រូវបានបញ្ចូលឈ្មោះទៅក្នុងកាតលឿងរបស់អាជ្ញាកណ្ដាល សម្រាប់ការធ្វើពុតដួល (Dive) ក្នុងតង់ទីមួយក្នុងការប្រកួតពានរង្វាន់ Copa America Centenario វគ្គផ្ដាច់ព្រ័ត្រ។ អាជ្ញាកណ្ដាលសញ្ជាតិប្រេស៊ីលលោក Heber Lopes បានចែកកាតលឿងឲ្យកីឡាករលេខ១០ខាងលើ របស់អាហ្សង់ទីន នៅនាទីទី៤០ ដោយហេតុថា Messi បានធ្វើពុតដួលក្នុងតំបន់គ្រោះថ្នាក់របស់ឈីលី។

យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា នេះមិនមែនជាកាតតែមួយទេដែលលោកអាជ្ញាកណ្ដាល Lopes បានចែកដល់កីឡាករ ក្នុងនោះរូបលោកបានឲ្យកាតលឿងចំនួន២ (ស្មើកាតក្រហម) ទៅ Marcelo Diaz ហើយមួយទៀតចែកកាតក្រហមមួយឲ្យ Marcus Rojo សម្រាប់ការដណ្ដើមបាល់ធ្ងន់ធ្ងរ ទន្ទឹមគ្នានោះ Arturo Vidal និង Javier Mascherano ក៏បានកាតលឿងម្នាក់មួយដែរ ក្នុងតង់ទីមួយនេះ។

មតិយោបល់របស់ប្រិយមិត្ត

  • Messi ​ធ្វើពុត​ដួល​​ខុស​បច្ចេកទេស​បានកាត​លឿង​មួយ​ទាំង​ព្រឹក​ (វីដេអូ)​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កីឡា  ព័ត៌មាន
Tags: