យុវជន​ម្នាក់​ត្រូវបាន​រកឃើញ​ជើង​រលះ​រលួយ ក្រោយ​លេង​ហ្គេម​វីដេអូ ៦ ថ្ងៃ គ្មាន​ឈប់​

យុវជនម្នាក់នៅក្នុងប្រទេសចិន ត្រូវបានរកឃើញស្ថិតក្នុងស្ថានភាពវង្វេងស្មារតី ជាមួយជើងរលួយ ក្រោយដឹងថាបានចំណាយពេលហ្គេមអ៊ីនធើរណេត ៦ ថ្ងៃ ពេញគ្មានឈប់ ។

ប៉ូលីសនិយាយថា ពួកគេបានរកឃើញក្មេងប្រុសម្នាក់មានត្រកូលឈ្មោះ Chen បានដេកសន្លប់ ជាមួយជើងរលេះរលួយ ស្ថិតនៅក្បែរផ្លូវរទេះភ្លើងមួយកន្លែង ក្នុងទីក្រុង Hangzhou កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ កន្លងមកនេះ ។

យោងតាមរបាយការណ៍, មន្ត្រីប៉ូលីសបានរកឃើញយុវជនវ័យ ១៩ ឆ្នាំ រូបនេះ បានកំពុងដេកសន្លប់នៅលើវាលស្មៅ ។ យុវជននេះបន្ទាប់មក បានដឹងខ្លួន និងស្នើសុំទឹកផឹក ។

Chen ប្រាប់ប៉ូលីសថា រូបគេពុំបានហូបរយៈពេល ៣ ថ្ងៃ ព្រោះតែគ្មានលុយទិញអាហារ ព្រោះតែលុយទាំងអស់បានចំណាយទៅលើ Internet Cafe, ទីកន្លែងដែលរូបគេបានលេងហ្គេមអនឡាញ រយៈពេល ៦ ថ្ងៃ ពេញគ្មានឈប់ ។ ហើយនៅពេលដើរចេញពី Cafe រូបគេមានអាករទន់ខ្សោយ និងវិលមុខ ។

តាមប្រភពព័ត៌មាន បច្ចុប្បន្ន ទីក្រុង Hangzhou កំពុងជួបប្រទះសីតុណ្ហភាព ៣៣ អង្សាសេ ។

ជើងរបស់ Chen ត្រូវបានគ្របដណ្តប់ដោយស្នាមមូសខាំ ។

ប៉ូសីសបាននាំយក Chen ទៅកាន់ហាង ដើម្បីទិញអាហារឲ្យហូប និងពិនិត្យមើលអត្តសញ្ញាណ ដើម្បីមើលពីវិធីទាក់ទងទៅគ្រួសារគាត់ ។

ក្រោយមក មន្ត្រីប៉ូលីសបានខិតខំខ្នះខ្នែង និងទទួលបានទំនាក់ទំនងជាមួយឪពុករបស់ Chen ។

ឪពុករបស់យុវជនវ័យក្មេងនេះ និយាយថា, Chen បានរត់ចេញពីផ្ទះ ក្រោយញៀនលេងហ្គេមអនឡាញ ៕

យុវជន​ម្នាក់​ត្រូវបាន​រកឃើញ​ជើង​រលះ​រលួយ ក្រោយ​លេង​ហ្គេម​វីដេអូ ៦ ថ្ងៃ គ្មាន​ឈប់​