Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

តារា​សម្ដែង​ប្រុស​ថៃ Peck Premanat បាន​ធ្វើ​ឲ្យ​មិត្ត​ស្រី​ New ​រំភើប​ចិត្ត​​ស្រក់​ទឹកភ្នែក​ទាំង​​កណ្ដាល​ឆាក​ប្រគំតន្ត្រី The Battle of BFF កាល​ពី​យប់​មិញ ដោយ​គេ​បាន​លត់​ជង្គង់​សុំ​នាង​រៀបការ ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៧​ឆ្នាំ។

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

អំឡុង​​ពេល​ប្រគំតន្ត្រី Peck វ័យ​៣១​ឆ្នាំ​បាន​កាន់​ផ្កា​មួយ​បាច់​ធំ​​ជូន​ទៅ​​មិត្ត​ស្រី រួច​ក៏​បាន​បង្ហើរ​សំនៀង​បទ​ស្នេហា​មួយ​បទ មុន​ពេល​លត់​ជង្គង់​សុំ​រៀបការ។ ក្នុង​ឈុត​សំលៀកបំពាក់​ស​ខ្មៅ​ដូច​គ្នា Pinបាន​សួរ​ទៅ​កាន់ New ​ថា “តើ​ព្រម​រៀបការ​ជាមួយ​បង​ទេ?” ពេល​នោះ New ​ក៏​ឆ្លើយ​ថា “​យល់​ព្រម”។

 

ក្រោយ​ទទួល​ពាក្យ​យល់​ព្រម​នឹង​បំពាក់​ចិញ្ចៀន​ តារា​ទាំង​ពីរ​ក៏​​បាន​ក្រោក​ឈរ​ឱប​គ្នា​ដោយ​ក្ដី​រំភើប​​ ដោយ​មាន​សំឡេង​សាទរ​ពី​អ្នក​គាំទ្រ​ និង​មាន​ការ​បាញ់​​ស្ព្រៃយ៍​​ពី​ក្រោយ​ផង​ដែរ។ បច្ចុប្បន្ន New ​មាន​អាយុ​​៣៣​ឆ្នាំ​​និង​មាន​អាជីព​ជា​តារា​សម្ដែង​​និង​ចម្រៀង​ ឯ Peck ​ក៏​ជា​តារា​ចម្រៀង​និង​សម្ដែង​ ថែម​ទាំង​ជា​ DJ​មួយ​រូប​ផង​ដែរ៕

 

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

Peck លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​កណ្ដាល​ឆាក​យ៉ាង​រំភើប ក្រោយ​ស្រឡាញ់​គ្នា​៧​ឆ្នាំ

 

ចុចអាន៖កម្រង​រូប​ភាព​ដ៏មាន​ន័យ​​​ជ្រាលជ្រៅ​​របស់ Bie និងGubgib ក្នុង​ថ្ងៃ​សម្រាល​កូន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ sanook