ម្សិលមិញ ស្លាប់២ របួសធ្ងន់-ស្រាល​១២

​រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​២៦ ​មិថុនា ​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រង​របួសធ្ងន់​៥​នាក់ (​ប្រុស​) និង​របួសស្រាល​៧​នាក់ (​ស្រី​៣​នាក់​) ​។ នេះបើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រា​ចេ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​ ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន ៤​លើក​, ប្រជែង​៣​លើក (​ស្លាប់​២​នាក់​) , បត់​គ្រោះថ្នាក់​១​លើក , មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​២​នាក់​), ងងុយដេក​១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់​៦​នាក់​)​។