ក្រុមហ៊ុន​នួន​សុន ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ស្រង់ ប៉ះពាល​ដល់​វត្ត​អារាម​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

អាជីវកម្ម​ការដ្ឋាន​ថ្ម​របស់​ក្រុមហ៊ុន​នួន​សុន នៅ​ភ្នំ​ស្រង់ ស្រុក​គងពិសី កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វត្តភ្នំ​ស្រង់ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ហេតុនេះហើយ​ទើប​ព្រះចៅអធិការ​វត្តភ្នំ​ស្រង់​និង​ពុទ្ធបរិស័ទ អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​។ ព្រះសង្ឃ​វត្តភ្នំ​ស្រង់ បាន​ឲ្យ​ដឹងថា​នៅពេល​ក្រុមហ៊ុន​ដាក់​រំសេវ​បំផ្ទុះ​ដើម្បី​យក​ថ្មភ្នំ​ម្តងៗ​ធ្វើ​ឲ្យ​កក្រើក​ប្រេះ​ព្រះវិហារ​ដែល​កំពង់​សាងសង់​ជិត​រួចរាល់​នៅលើ​ភ្នំ​ស្រង់​នេះ​។ ដូច្នេះហើយ​ទើប​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​កុំ​ឲ្យ​ក្រុមហ៊ុន​នួន​សុន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សេចក្ដីរាយការណ៍​ពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នំ​ស្រង់ បាន​ឲ្យ​ដឹងថា​ពួកគាត់​ធ្លាប់​ប្ដឹង​ដល់​សាលាស្រុក​ច្រើនលើក​មកហើយ និង​មាន​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ផងដែរ ក៏ប៉ុន្តែ​លទ្ធផល​គឺ​ក្រុមហ៊ុន​នួន​សុន នៅតែ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​រញ្ជួយ​ដល់​ព្រះវិហារ ប្រេះស្រាំ​ព្រះវិហារ​ដែល​កំពង់​សាងសង់​ថ្មី​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​នួន​សុន បានធ្វើ​អាជីវកម្ម​កិន​ថ្ម​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ជា​យូរ​មកហើយ នាំ​ឲ្យ​រំខាន​ដល់​ការ​គង់នៅ​របស់​ព្រះសង្ឃ​ក្នុង​វត្ត ក៏ដូចជា​គណៈកម្មការ​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជា​រៀងរាល់ថ្ងៃ​។ អាជីវកម្ម​របស់​ក្រុមហ៊ុន​នួន​សុន ដាក់​រំសេវ​បំផ្ទុះ​ថ្មភ្នំ​ធ្វើ​ឲ្យ​ប្រេះស្រាំ​ព្រះវិហារ​ដែល​កំពុង​សាងសង់​អស់​បច្ច័យ​រាប់សិប​ម៉ឺន​ដុល្លារ មិនទាន់បាន​រួចរាល់​និង​បានធ្វើ​បុណ្យ​ឆ្លង​នៅឡើយ​។ ហេតុនេះ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នួន​សុង អនុវត្តន៍​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការធ្វើ​អាជីវកម្ម​ថ្មភ្នំ​ស្រង់​។

​តាម​មន្ត្រី​អាជ្ញាធរ​ស្រុក​គងពិសី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មន្ត្រី​អាជ្ញាធរ ធ្លាប់​កោះហៅ​ភាគី​តំណាង​វត្ត​អារាម​ដែលជា​ដើមបណ្ដឹង និង​ភាគី​ក្រុមហ៊ុន​មក​សម្របសម្រួល​មួយ​លើក​ជា​ពីរលើក​មកហើយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស កុំ​ឲ្យ​ប៉ះពាល់​ដល់ទី​អារាម​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​តទៅទៀត​។ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​នួន​សុន មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​នោះទេ ហើយ​បន្ត​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្មភ្នំ​ធ្វើ​ឲ្យ​ប្រេះ​ព្រះវិហារ និងរ​ញ្ជូ​យ​ទី​វត្តភ្នំ​ស្រង់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នំ​ស្រង់ ស្វែងរក​អន្តរាគមន៍​ពី​អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​ក្រសួង​រ៉ែ​ង​និង​ថាមពល ឲ្យ​ចុះមក​ពិនិត្យ​ដល់​កន្លែងកើតហេតុ​និង​ដោះស្រាយ​តាម​ជាក់ស្ដែង ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​៕

vei-samnang-1_973x615លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ33-7 44-5