តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

6 Videos


តារាកំប្លែង វ៉ាន់ នីឡា ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់តាមរយៈក្រុមកំប្លែង នាយ ពាក់មី និង ជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធី លោក សុវណ្ណ ឫទ្ធី ហៅ តាវ៉ិចទ័រ ហាក់ឡើងកូដខ្លាំងក្រោយពីនាងបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែផលិតកម្ម ភី សុគន្ធី ដោយថ្មីៗនេះនាងបានលេចមុខធ្វើជាពិធីការិនីប្រចាំកម្មវិធីប្រគំតន្ត្រីមួយនៅស្ថានីយទូរទស្សន៍ CTN ប៉ុន្តែទន្ទឹមនឹងការឡើងកូដបានធ្វើរហូតដល់ពិធីការិនីនេះដែរ តារាកំប្លែង វ៉ាន់ នីឡា ក៏ពើបប្រទះនឹងរឿងរិះគន់មួយចំនួនដែរ ព្រោះតែគេយល់ថាតារាកំប្លែង វ៉ាន់ នីឡា មិនទាន់ស័ក្តិសមធ្វើជាពិធីការិនីបាននៅឡើយ ដោយអ្នកលេងហ្វេសប៊ុកម្នាក់បាននិយាយចំៗថា តារាកំប្លែង វ៉ាន់ នីឡា បានឡើងជាពិធិការិនីតាមរយៈសាច់ញាតិប៉ុណ្ណោះ ។

P9

តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

បើតាមទំព័រហ្វេសប៊ុករបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Bong Ice បានសរសេររៀបរ៉ាប់រិះគន់ចំៗក្នុងន័យស្ថាបនា និង ឱ្យតារាកំប្លែង វ៉ាន់ នីឡា ដែលលោកបានហៅថា ក្មួយស្រី គិតពិចារណាថា «ហឹម!!! រៀនច្រើនចម្រើនបញ្ញា ក្មួយស្រី!!! កុំផ្គើននឹងពាក្យរិះគន់ទាំងដែលខ្លួនមិនត្រូវ!!! ក្មួយឡើងធ្វើពិធីករតាមសាច់ញាតិគ្រួសារ ក្មួយជាតារាតាមត្រកូល ។ សួរថាក្មួយបានឆ្លងវគ្គសិក្សាពីខាងណាមកបានក្លាយជាពិធីករ ? ហើយក្នុងនាមជាពិធីករត្រូវមានលក្ខណៈសម្បត្តិយ៉ាងដូចម្តេច? សិលធម៌ ពលរដ្ឋវិជ្ជា វាសំខាន់ណាស់ក្មួយសម្រាប់ជំនាញមួយនេះ មិនចេះតែចំអេសចំអាស អាឡេអាឡូ វ៉ោកវ៉ាក ដូចកំប្លែងដែលក្មួយបានលេងជាមួយក្រុមគ្រួសារក្មួយនោះទេ ។ អ្នកដទៃគេមានតម្លៃតាមជំនាញរបស់គេ ចូរមើលតម្លៃមនុស្សឱ្យបានច្រើនកុំក្នុងតែរង្វង់ដែលក្មួយកំពុងឈរ ។ រៀនទាន់ខ្លួននៅក្មេង កុំទាន់អាលក្អេង បើក្មេងទើបធំ រៀនសូត្រឱ្យច្រើន ចេះចាស់ចេះទុំ លុះដល់ខ្លួនធំ ច្បាស់ចាស់សេចក្តី» ។

តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

ក្នុងអត្ថន័យដែលអ្នកលេងហ្វេសប៊ុកឈ្មោះ Bong Ice លើកឡើងនេះ ក៏មិនមែនជាការដាក់បន្ទុកធ្ងន់ៗ ឬ ជេរប្រមាថដោយពាក្យពេចន៍ណាមួយមិនផ្តល់តម្លៃឱ្យស្ត្រីដែរ តែគឺជាការលើកឡើងដោយចំៗ ក្នុងន័យស្ថាបនាថា ការធ្វើជាពិធីការិនីមិនមែនចេះតែធ្វើ ឬ និយាយទៅតាមការនឹកឃើញនោះទេ គឺទាមទារឱ្យមានវិជ្ជាជីវៈផងដែរ ។

តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

ទន្ទឹមនឹងលើកឡើងនេះដែរ តារាកំប្លែង វ៉ាន់ ឡា បានវាយបកឆ្លើយតបទៅវិញភ្លាមៗដែរថា «ខ្ញុំគិតថាពូចាស់ហើយមិនចាំបាច់ចេះដឹងរឿងក្មេងទេពូ ។ បើសិនជាពូមនុស្សចេះដឹងមួយរូបដែរពូមិនមែននិយាយឱ្យក្មេងបែបនេះទេ តែនេះដោយសារតែពូចេះដឹងពេកបានជាមកថាឱ្យក្មួយបែបនេះ តែក្មួយមិនប្រកាន់ពូទេ ។ បើសិនជាក្មួយខុសមែនពូអាចនិយាយប្រាប់បាន ក្មួយក៏មិនខឹងដែរ តែនេះពូធ្វើជ្រុលពេកហើយ» ។

តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

ជាមួយនឹងការឆ្លើយតបរបស់តារាកំប្លែង វ៉ាន់ នីឡា ដែលពាក្យសម្តីហាក់នៅក្មេងសេចក្តីនេះដែរ ក៏មានការចូលរួមបញ្ចេញមតិយោបល់ខ្លះៗពីមហាជនថា សូមឱ្យតារាកំប្លែង វ៉ាន់ នីឡា គិតឡើងវិញនូវការរិះគន់ខាងលើ ហើយក្នុងនោះផងដែរក៏មានការលើកឡើងដែរថា តារាកំប្លែង វ៉ាន់ នីឡា គឺមិនទាន់ស័ក្តិសមធ្វើជាពិធិការិនីនៅឡើយទេ ទាមទារឱ្យមានការសិក្សាពីជំនាយមួយនេះឱ្យកាន់តែប្រសើរជាមុនទើបល្អ ៕ សាកល

តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​
តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​
តារា​កំប្លែង វ៉ាន់ នី​ឡា រង​ព្រនង់​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត