កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក

6 Videos


ព្រឹកនេះ កាតុ បាននាំស្វាមីរបស់ខ្លួន ចេញទៅប្រទេសវៀតណាមទាំងព្រឹក ដើម្បីត្រួតពិនិត្យជំងឺឡើងវិញ តាមវិជ្ជបញ្ជាពេទ្យ ដែលបានណាត់ ។ កាលពីសប្តាហ៍មុន ស្វាមី កាតុ បានចូលសម្រាកព្យាបាលជំងឺម្តងរួចមកហើយ នៅមន្ទីពេទ្យកាល់ម៉ែត្រ បន្ទាប់ពីជំងឺបេះដូងរបស់លោក ខ្យង ធ្វើទុក្ខឡើងវិញ។ ក្រោយពីសម្រាកពន្យាបានប៉ុន្មានថ្ងៃ លោក ខ្យងបានធូរស្រាលជាងមុន ហើយ កាតុ បាននាំស្វាមីត្រឡប់មកផ្ទះវិញ ដោយឡែកសម្រាប់ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ កាតុ បាននាំស្វាមីចេញទៅប្រទេសវៀតណាមជាលើកទីពីរម្តងទៀត ។

P9

អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានឲ្យដឹងកាលពីយប់ម៉ិញថា អ្នកនាងនាំស្វាមីទៅពិនិត្យជំងឺម្តងទៀត នៅប្រទេសវៀតណាម តាមការណាត់របស់គ្រូពេទ្យ ការចាក់ចេញទៅប្រទេសវៀតណាមរបស់ស្វាមីនាង លើកនេះ គឺពុំមានអ្វីធំដុំនោះទេ គ្រាន់តែត្រូវពិនិត្យ និង តាមដានជាប់ជាប្រចាំតាមការណាត់ របស់គ្រូពេទ្យតែប៉ុណ្ណោះ ។ កាតុ បន្ថែមទៀតថា នាងសង្ឃឹមថា ជំងឺស្វាមីរបស់នាងនឹងជាក្នុងពេលឆាប់ៗនេះ បើតាមគម្រោងនាង នាំស្វាមីទៅពិនិត្យនៅប្រទេសវៀតណាម លើកនេះគឺទៅរយៈពេលពីរថ្ងៃប៉ុណ្ណោះ នឹងត្រឡប់មកវិញហើយ ។

កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក

ដោយសារតែត្រូវមើលថែ និង ចាត់ចែងក្នុងការយកស្វាមីទៅពិនិត្យនៅប្រទេសវៀតណាម បានធ្វើឲ្យ កាតុ ខ្វាយខ្វល់នៅក្នុងចិត្តជាខ្លាំង សូម្បីតែចូលរួមពិធីមង្គលការរបស់ ថន តារា នាយប់ម៉ិញនេះ នាងមិនបានចូលទៅញ៉ាំអាហារជួបជុំមិត្តភក្តិនោះទេ គ្រាន់តែមកដល់ភ្លាម នាងប្រញាប់ប្រញាលត្រឡប់ទៅវិញភ្លែត៕ អាលីណា

កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក
កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក
កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក
កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក
កា​តុ នាំ​ស្វាមី​ទៅ​វៀតណាម​ទាំង​ព្រឹក

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត