សម្ដេច​តេ​ជោ​ហ៊ុន សែន​ទទួល​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​នៅ​ព្រឹក​នេះ

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ឯកឧត្ដម​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ត្រួតពល នៅ​វិមាន​សន្តិភាព។

ការ​អញ្ជើញ​មកដល់​របស់​ឯកឧត្ដម​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្ដម​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ ឯកឧត្ដម​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរម​នាថ នរោត្តម សហមុន្នី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង។

ឯកឧត្ដម​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្ដិ​សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជួប​ចរចា​ផ្លូវការ​ជាមួយ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕