គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦ ខែ​មិថុនា ​កើតឡើង​៦​លើក​ ស្លាប់​២​នាក់ ​របួសធ្ងន់​ស្រាល​១២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦ ខែ​មិថុនា ​កើតឡើង​៦​លើក​ ស្លាប់​២​នាក់ ​របួសធ្ងន់​ស្រាល​១២​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៦​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) រង​របួស​ធ្ងន់ ៥​នាក់ (​ប្រុស ) និង​របួសស្រាល ៧​នាក់ (​ស្រី​៣​នាក់ ) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង និង រថយន្ត​ធុន​តូច ចំនួន ១​គ្រឿង ។

ប្រភព​ព័ត៌មាន​ដដែល​​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ២​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក , មិន​គោរព​សិទ្ធិ ១​លើក , បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​អាកាសធាតុ ១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ ( យប់ ៤​នាក់ ) ។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន​ផ្លូវជាតិ​ចំនួន​៤​លើក ផ្លូវ​ខេត្ត ក្រុង​ចំនួន១​លើក និង​ផ្លូវលំ ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក និង​រថយន្ត​ធុន​តូច ១​លើក ។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បន្ត​​ឲ្យ​ដឹងទៀត​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់ ១​នាក់ របួស​១​នាក់ ,​និង​ខេត្ត​ព្រៃវែង ១​លើក ស្លាប់ ១​នាក់ , របួស​១​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២.៤៩៥​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៩៦៧​គ្រឿង និង​ពិន័យ​សរុប ១.៥២៨ គ្រឿង៕