ម្ដាយ​ឪពុក​បាន​ត្រឹមតែ​ទ្រហោ​យំ​បោក​ខ្លួន​ដូចសត្វ​អក នៅ​ពេល​ដែល​កូន​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់

ម្ដាយ​ឪពុក​បាន​ត្រឹមតែ​ទ្រហោ​យំ​បោក​ខ្លួន​ដូចសត្វ​អក នៅ​ពេល​ដែល​កូន​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់



បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំម្នាក់ បាន​លង់​ទឹកស្រះ​នៅ​ក្រោយ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយ​សារតែ​ម្តាយ​ឪពុក​ធ្វេសប្រហែស​ក្នុង​ការ​មើលថែ​កូន។

ហេតុការណ៍​នេះ​ បានកើតឡើង​នៅ​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​២៦​ ខែមិថុនា ​ឆ្នាំ​២០១៦​ស្ថិត​នៅក្នុង​ចំណុច​ខាងក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​រងគ្រោះ​មានឈ្មោះ សល់ សិទ្ធ ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​អាវុធ​ហត្ថ​នោះ​ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ ​ឪពុក​បាន​ចេញទៅ​ធ្វើការ​បាត់ ​ម្តាយ​ជាប់​រវល់​កិច្ចការ​ក្នុង​ផ្ទះ​មិនបាន​ដឹង​ថា​ កូន​របស់​ខ្លួន​ដើរ​ទៅ​ក្រោយ​ផ្ទះ​ ទៅ​ចុះ​ទឹកស្រះ​លង់​ស្លាប់​នោះ​ទេ។ ​ពេល​ដែល​ខ្លួន​បាត់​កូន​ពី​ផ្ទះ​ ទើប​នាំគ្នា​ដើរ​រក​ លុះ​ចុះ​រាវ​រក​ក្នុង​ទឹកស្រះ ​ទើប​ប្រទះឃើញ​កូន​លង់ទឹក​ស្លាប់​មិន​ដឹង​ពី​ថ្មើរ​ណា​មក​ហើយ ក៏​ស្រង់​យក​មក​ផ្ទះ​។ ក្រោយពី​កើតហេតុ​រួច​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ម្ដាយ​ឪពុក​បាន​ត្រឹមតែ​ទ្រហោ​យំ​បោក​ខ្លួន​ដូចសត្វ​អក នៅ​ពេល​ដែល​កូន​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់