គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ

ខេត្តស្វាយរៀងៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន បន្ទាប់ពីប្រើហឹង្សាទាញកាំបិតកាប់ទៅលើមិត្តភក្តិបណ្ដាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ មូលហេតុដោយសារទំនាស់កន្លែងដាក់មងក្នុងព្រែក ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ណេវ ម៉ាឡាត់ អាយុ៥៤ឆ្នាំ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ចំណែកជនរងគ្រោះមានឈ្មោះ ព្រំ សំអឿន អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដោយរងរបួសបែកក្បាលធ្ងន់ ។ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យត្រូវជាសំឡាញ់នឹងគ្នារាប់ឆ្នាំមកហើយ ខណៈបានបបួលគ្នា បានទៅដាក់មងនៅមាត់ព្រែក ដែលនៅឆ្ងាយពីផ្ទះ ជាង១គីឡូម៉ែត្រ ។

លុះទៅដល់ព្រែកប្រមាណកន្លះម៉ោង ក៏បានមានទំនាស់ពាក្យសម្ដីគ្នា កន្លែងដាក់មងយកត្រី ដោយ ម្នាក់ៗ អះអាងថា ជាកន្លែងរបស់ខ្លួនដែល ធ្លាប់ដាក់កន្លងមក ទើបនិយាយគ្នាលែងស្តាប់ ក៏ផ្ទុះហិង្សា ដោយជនបង្កទាញបានកាំបិតកាប់ទៅលើជនរងគ្រោះចំក្បាល បណ្តាលរងរបួសធ្ងន់សន្លប់ក្នុងថ្លុកឈាមតែម្ដង ។

ក្រោយបង្កហេតុ សមត្ថកិច្ចនគរបាលក៏បានធ្វើឃាត់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ

ប្រភព៖ nokorwatnews

  • គ្រាន់តែទំនាស់កន្លែងដាក់មងយកត្រី ផ្ទុះហិង្សាដាក់គ្នា អ្នកឈ្នះជាប់គុក អ្នកចាញ់ចូលពេទ្យ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: