ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)

តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថានឹងមានរឿងអ្វីកើតឡើង ប្រសិនជាអ្នកព្យាយាមថតចម្លងក្រដាសប្រាក់ នៅក្នុងម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីន?ចម្លើយនោះគ្មានអ្វីទាំងអស់ មានន័យថា សឹងតែគ្រប់ម៉ាស៊ីនស្កេនទំនើបទាំងអស់ អាចធ្វើការកត់សម្គាល់ក្រដាសប្រាក់ ដែលអ្នកមិនអាចធ្វើការថតចម្លង និងព្រីនវាបាននោះទេ នេះបើ់យោងទៅតាមវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហោះឡើង ដោយ Wendoverproductions។

នៅក្នុងនោះ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីនស្កេនទាំងនោះដឹង? ជាក់ស្ដែង គឺមានកន្លែងសម្គាល់ដ៏សំងាត់មួយ (សូមមើលរូបភាពខាងក្រោម) ដែលត្រូវបានគេហៅឈ្មោះថា Eurion Constellation ដែលអ្នកអាចឃើញនៅលើក្រដាសប្រាក់ ដែលបោះពុម្ពនៅជុំវិញពិភពលោក ហើយនៅពេលដែលម៉ាស៊ីន ចាប់ជាប់ពីកន្លែងសម្គាល់នេះ គឺវានឹងបញ្ឈប់សកម្មភាពភ្លាមៗ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែម៖

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក៏មានប្រព័ន្ធសំងាត់ថ្មីមួយទៀត ឈ្មោះថា Counterfeit Deterrent System និងវាពិតជាមានប្រសិទ្ធិភាព ដែលកម្មវិធីកែច្នៃរូបភាព នឹងធ្វើការបដិសេធ រាល់ពេលដែលអ្នកទាមទារបើកឯកសារណា ដែលផ្ទុកនូវរូបភាពក្រដាសប្រាក់ មិនថាតែតូចប៉ុណ្ណានោះទេ។

ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)កន្លែងសម្គាល់ដ៏សំងាត់ (រង្វង់ពណ៌ក្រហម) ដែលគេហៅឈ្មោះថា Eurion Constellation

ប្រភព៖ whatsupkhmer

  • ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: