ការ​ចាកចេញ​របស់​អង់គ្លេស​ពី​EU ធ្វើ​ឱ្យ​ទីផ្សារ​សកល​រង្គោះរង្គើ

ថ្មី​ៗ​នេះ លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​របស់​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប បាន​និង​កំពុង​ធ្វើ​ឱ្យ​ទីផ្សារ​សកលលោក​រង្គោះរង្គើ ។

ឆ្លើយ​តប​ទៅ​នឹង​ការ​បោះ​ឆ្នោត​នេះ លុយ​ផោន​របស់​អង់គ្លេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ដូច​កាលពី​៣១​ឆ្នាំ​មុន បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គឺ​ទាប​ជាង​១,៣៥​ដុល្លារ ។ ប្រសិនបើ​អនាគត​អា​មេ​រិ​ក​បិទ​ទីផ្សារ​ភាគហ៊ុន​នោះ​ច្រើន​ជាង​៣,៥% នៃ​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ឡុ​ង​ដ៍ (FTSE) នឹង​ធ្លាក់​ចុះ​ដល់​៩% ។

មុន​ពេល​ការ​ធ្វើ​ប្រជាមតិ​នេះ ក្រុម​អ្នកវិភាគ​កំពុង​តាមដាន​នូវ​អ្វី​ដែល​ពួក​គេ​គិត​ថា នឹង​មាន​កើតឡើង ប្រសិនបើ​អង់គ្លេស​ផ្តាច់ខ្លួន​ចេញ ឬ​នៅ​បន្ត ។

លោក Torsten Slok មក​ពី​ធនាគារ Deutsche Bank បាន​វិភាគ​ទៅ​លើ​អ្វី​ដែល​ក្រុមហ៊ុន​គិត​ថា នឹង​អាច​កើតឡើង ។ លោក Torsten Slok បាន​ថ្លែង​ថា ៖ « យើង​រំពឹង​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៧ មាន​កំណើន​០,៩%​។ លទ្ធភាព​ផលិតកម្ម​ស្ថិត​ក្រោម​សេណា​រី​យ៉ូ​អ្នក​ដែល​ចង់​បន្ដ​នៅ​អឺរ៉ុប​១,២​ពិន្ទុ ។ រីឯ​តំបន់​ប្រើប្រាស់​លុយ​អឺ​រ៉ូ នឹង​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ផង​ដែរ (-០,៤​ពិន្ទុ ស្មើនឹង​១,១% ក្នុង​ឆ្នាំ​២០១៧) » ។

ធនាគារកណ្តាល​នឹង​ចាត់វិធានការ​ដើម្បី​រឹត​បន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ ។ យ៉ាង​ហោច​ណាស់ គេ​រំពឹង​ថា ធនាគារ​អង់គ្លេស​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ។ ធនាគារ​អឺរ៉ុប​កណ្តាល (ECB) នឹង​ចរចា​ដើម្បី​ចាត់វិធានការ​ណាមួយ ប៉ុន្តែ​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​នោះ​អាច​នឹង​ប្រឈម​នឹង​ឧបសគ្គ​នយោបាយ ។ យើង​ស្រប​តាម​ជម្រើស​គោលការណ៍​របស់ ECB ក្នុង​លក្ខខណ្ឌ​សមរម្យ ។

« ការ​ចាកចេញ » ភាព​មិន​ច្បាស់លាស់​នឹង​អូស​បន្លាយពេល​យូរ ។ យើង​គិត​ថា វា​នឹង​មាន​រយៈពេល​៣​ឆ្នាំ មុន​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​ដោះស្រាយ ។ គោលនយោបាយ​នឹង​កំណត់​ការ​ចំណាយ​រយៈពេល​វែង ។

លុយ​ផោន​អាច​នឹង​ធ្លាក់​ចុះ​៥-៦% ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាក់​អឺ​រ៉ូ​នឹង​មានការ​ផ្លាស់​ប្តូរ​តិចតួច​។ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ចំណែក Stoxx 600 ត្រូវ​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​១៥% (​ទៅ​២៩៥) ។

ផលវិបាក​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ច្រើន​ជាង​ការ​កំណត់ ។ លទ្ធភាព​នៃ​ការ​ផលិត​មាន​០,២​ពិន្ទុ​នៃ​កំណើន GDP ឆ្នាំ​២០១៧ ប្រមាណ​៣,៤% មាន​ន័យ​ថា លទ្ធផល​នេះ​នៅ​តែ​មាន​សន្ទុះ​នា​ឆ្នាំ​ក្រោយ ។ ក្នុង​នោះ​ក៏​មាន​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ ។ មួយ​ផ្នែក គឺ​វិបត្តិ​ធនាគារ​សហភាព​អឺរ៉ុប និង​មួយ​ផ្នែក​ទៀត គឺ​ការ​ជះ​ឥទ្ធិពល​លើ​ទីផ្សារ​សកល (​ឧទាហរណ៍ ប្រទេស​ចិន​ជួប​ផលវិបាក​ក្នុង​ការ​ធ្វើ​ជំនួញ​) ។

ឥឡូវនេះ រឿង​តែ​ម្យ៉ាង​គត់​ដែល​យើង​អាច​ប្រតិកម្ម​បាន គឺ​ការ​ធ្លាក់​ចុះ​នៃ​លុយ​ផោន លើស​ពី​ការ​ស្មាន​របស់​ធនាគារ Deutsche Bank ទៅ​ទៀត ។

មាស​ឡើងថ្លៃ​ភ្លាម បន្ទាប់​ពី​ដឹង​លទ្ធផល​បោះ​ឆ្នោតភាព​ចលាចល​លើ​ទីផ្សារ​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប បាន​ក្លាយជា​រឿង​ល្អ​មួយ​សម្រាប់​ការ​ជួញដូរ​មាស ។

បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​រួច មាស​បាន​កើនឡើង​ប្រមាណ​ជា​៥,៦៩% ពោល​គឺ​តម្លៃ​១.៣៣៥​ដុល្លារ​ក្នុង​១​អោន (២៨​ក្រាម​)​។ តម្លៃ​មាស​ពី​មុន​បាន​ធ្លាក់​ចុះ​ត្រឹម​១.២៥៥​ដុល្លារ ក្នុង​១​អោន ហើយ​វា​បាន​កើនឡើង​ខ្ពស់​បំផុត​ប្រមាណ​៧% កាលពី​ព្រឹក​ថ្ងៃ​សុក្រ ។

ចំណែក​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ក្រោយ​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​នៅ​អង់គ្លេស បាន​ផ្អើល​នាំ​គ្នា​ប្រមូលប្រាក់​អឺ​រ៉ូ​មក​ទិញ​មាស​ទុក​វិញ ៕