ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ចង. ក សម្លាប់​ខ្លួន​នៅ​ចម្រឹង​បង្អួច​ផ្ទះ​

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ចង. ក សម្លាប់​ខ្លួន​នៅ​ចម្រឹង​បង្អួច​ផ្ទះ​



បន្ទាយមានជ័យ ​៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​កើត​ជំងឺ​សរសៃ​ប្រាសាទ​ ជាច្រើន​ឆ្នាំ​មក​ហើយ​ មើល​ពុំជា​ក៏​ដាច់ចិត្ត​ចង. ក សម្លាប់​​ខ្លួន​នៅ​នឹង​ចម្រឹង​ផ្ទះ​ស្លាប់​ យ៉ាង​អាណោចអាធ័ម ​នៅ​វេលា​ម៉ោង​២​ល្ងាច​ថ្ងៃទី ២៦ ​ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ភូមិ​គោក​ក្រសាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​រស់ ​សំបូរ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ ឈាង រ៉ា​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មានទីលំនៅ​ភូមិ គោក​ក្រសាំង ឃុំ ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក ​រស់ ​សំបូរ ​បាន​​​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើត​ហេតុ​នោះ ​ក្រុម​គ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ជាប់រវល់​ចេញទៅ​ធ្វើការ​បាត់​ពី​ផ្ទះ​អស់​ មិន​ដឹង​ថា ​ស្ត្រី​រងគ្រោះ​បាន​យក​អាវ​ទៅ​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ចម្រឹង​​បង្អួច​ផ្ទះ​របស់​ខ្លួន​នោះ​ឡើយ​។

ក្រោយពី​ក្រុម​គ្រួសារ​ត្រឡប់​មកពី​ធ្វើការ​វិញ ​ទើប​ដឹង​ ហើយក៏​បាន​ដាក់​សព​ចុះ។ បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​នោះ​បាន​និយាយ​ថា ​ជនរងគ្រោះ​មាន​ជំងឺ​សរសៃប្រសាទ ជាច្រើន​ខែ​ឆ្នាំ​មក​ហើយៗ​ជនរងគ្រោះ​ធ្លាប់​យក​កាំបិត ពូថៅ និង​ចងក​ ដើម្បី​សម្លាប់​ខ្លួន​​ជា​ច្រើន​លើក​ច្រើនសា​ តែ​មិន​ស្លាប់​ដោយមាន​កូន និង​អ្នកជិតខាង​ជួយ​ទាន់​។ ថ្ងៃនេះ​ដោយសារតែ​ក្រុម​គ្រួសារ​ជាប់រវល់​ចេញទៅ​ធ្វើការ​បាត់​អស់​ទើប​ស្ត្រី​នោះ​ចង. ក សម្លាប់​ខ្លួន​បានសម្រេច​តែម្តង។ បច្ចុប្បន្ន ​សព​ត្រូវ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព៕