ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេក​ស្លាប់ ​ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​

ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេក​ស្លាប់ ​ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​



ព្រះសីហនុ ៖ សាកសព​បុរស​ជនបរទេស​ម្នាក់​ ដែល​រាងកាយ​មាន​សភាព​ស្គមស្គាំង​ស្បែក​ដណ្ដប់​ឆ្អឹង ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ប្រទះឃើញ​ដេក​ស្លាប់​ ដោយ​មិន​ដឹង​មូលហេតុ ​នៅ​លើ​ឥដ្ឋការ៉ូ​ក្បែរ​គ្រែ​ដេក​ក្នុង​បន្ទប់​លេខ​៥​ ​នៅ​ម៉ោង​ប្រមាណ​៧​យប់ ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ​ស្ថិតនៅ​ក្រុម​ទី​១៧​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុង ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ប្រាប់​ថា​ សាកសព​មានឈ្មោះ​ WILLIAM RICHARD STIVEN ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​(​កើត​ថ្ងៃ​ទី ២០.០៣.១៩៥៥ )​សញ្ជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 099029745 សុពលភាព​ដល់​ថ្ងៃទី ២៧.១២. ២០១៧ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​ខាងលើ​ បាន​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ជួល​ ឈ្មោះ SWISS GARDEN នេះ​នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ២០១៦។

តាម​ការ​សន្និដ្ឋាន របស់​ក្រុម​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ ​និង​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​(​សាកសព​)​ស្លាប់​ដោយ​គាំងបេះដូង។ ក្រោយ​ពិនិត្យ​រួច​សាកសព​បាន​ដឹក​យក​ទៅ​រក្សាទុក នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ​ដើម្បី​រង់ចាំ​ស្ថានទូត​ និង​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ស្រុក​កំណើត​៕
ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេក​ស្លាប់ ​ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​