ការសិក្សា​៖ បុរស​ធាត់​ពេល​មានកូន ធ្វើឱ្យ​កូនស្រី​កើតមក​ប្រឈម​ហានិភ័យ​នៃ​ជំងឺមហារីក​

    ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ មិថុនា​បានឱ្យដឹងថា ការសិក្សា​ថ្មី​បាន​លើកឡើងថា ឪពុក​ធាត់​អាចធ្វើឱ្យ​កូនស្រី​កើតមក​មាន​ហានិភ័យ​កើត​ជំងឺ​ហា​រីក​សុដន់​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា កូនស្រី​របស់​ឪពុក​ដែល​ធាត់​ប៉ុន្តែ​ម្តាយ​រាង​ស្លី​ម​នឹង​កើតមក​ធាត់​រហូតដល់​ផុត​វ័យ​កុមារភាព​។  កូនស្រី​ទាំងនោះ​នឹង​ពន្យារពេល​វិ​វត្ត​ជាលិកា​សុដន់ ជាហេតុ​បង្កើន​អត្រា​កើត​ជំងឺមហារីក​សុដន់​។​

​    ​នេះ​គឺជា​ការសិក្សា​លើកដំបូង​ហើយ​ដែល​ពិនិត្យមើល​ផលប៉ះពាល់​របស់​បុរស​ដែល​ធាត់​មកលើ​ហានិភ័យ​ជំងឺមហារីក​ពេលអនាគត​របស់​កូនស្រី​។ 

ការសិក្សា​៖ បុរស​ធាត់​ពេល​មានកូន ធ្វើឱ្យ​កូនស្រី​កើតមក​ប្រឈម​ហានិភ័យ​នៃ​ជំងឺមហារីក​

​    ​ការសិក្សា​នេះ​លើកឡើងថា ការឡើង​ទម្ងន់​របស់​ឪពុក​បាន​ផ្លាស់ប្តូរ DNA របស់​មេជី​វិត​បុរស ដែលមាន​ផលវិបាក​ផ្នែក​សុខភាព​សម្រាប់​កូនស្រី​ដែល​មិនទាន់​កើត​។ 

​     ភាពធាត់​របស់​ឪពុក​នឹង​ផ្លាស់ប្តូរ DNA ឈ្មោះ miRNA ដែលជា​អ្នក​សម្រួលការ​បញ្ចេញ​ហ្សែ​ន Epigenetic ទាំង​ចំពោះ​មេជី​វិត​ឪពុក និង​ជាលិកា​សុដន់​របស់​កូនស្រី​។ 

​    ​ការបញ្ចេញ​ហ្សែ​ន Epigenetic គឺជា​ការផ្លាស់ប្តូរ​គីមី​ពី​ដំណពូជ ដែល​អាច​បិទ​ឬ​បើក​ហ្សែ​ន​ដទៃ​។ នេះហើយ​ជា​មូល​ហេតុដែល​អាចធ្វើឱ្យ​ជាលិកា​សុដន់​វិ​វត្ត​ទៅជា​ជំងឺមហារីក​។ 

​    ​បើ​ម្តាយ​ធាត់​គឺអាច​ធ្វើឱ្យ​កូនស្រី​កើតមក​មាន​ហានិភ័យ​ជំងឺមហារីក​សុដន់​នៅពេល​ផុត​វ័យ​កណ្តាល​៕ 

  • ការសិក្សា​៖ បុរស​ធាត់​ពេល​មានកូន ធ្វើឱ្យ​កូនស្រី​កើតមក​ប្រឈម​ហានិភ័យ​នៃ​ជំងឺមហារីក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:សុខភាព