រកឃើញ​អង់ស៊ីម​ដ៏​សំខាន់​សម្រាប់​សម្លាប់ "​កំពូល​បាក់តេរី​" ដែល​នឹង​សម្លាប់​មនុស្ស ១០ លាន​នាក់​ក្នុង​មួយឆ្នាំ​

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា អង់ស៊ីម​រកឃើញ​ក្នុង​គល់ និង​ឫស​របស់​ម្នាស់​អាចជួយ​ក្នុង​សង្គ្រាម​ប្រឆាំង​កំពូល​បាក់តេរី ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៤ ខែមិថុនា​។ 

​    ​ជាមួយ​កំពូល​បាក់តេរី​ត្រូវគេ​ព្យាករណ៍​ថា​នឹង​សម្លាប់​មនុស្ស ១០ លាន​នាក់​ក្នុង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ ២០៥០ ការ​ប្រមាញ់​រក​ឱសថ​សម្លាប់​បាក់តេរី​នេះ​គឺជា​ការ​ប្រឈម​ដ៏​ពិបាក​បំផុត​ចំពោះ​សហគមន៍​វិទ្យាសាស្ត្រ​។ 

​    ​ឥឡូវ អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​រកឃើញថា អង់ស៊ីម​ក្នុង​ម្នាស់​អាច​ព្យាបាល​រាគរូស​ចំពោះ​កូនជ្រូក​។ 

រកឃើញ​អង់ស៊ីម​ដ៏​សំខាន់​សម្រាប់​សម្លាប់ "​កំពូល​បាក់តេរី​" ដែល​នឹង​សម្លាប់​មនុស្ស ១០ លាន​នាក់​ក្នុង​មួយឆ្នាំ​

​    ​ការរកឃើញ​នេះ​អាចជា​រឿង​សំខាន់បំផុត ព្រោះ​មនុស្ស និង​ជ្រូក​មាន​អាណា​តូ​មី និង សរីរវិទ្យា​ស្រដៀង​គ្នា​។ ក្រុម​វេជ្ជបណ្ឌិត​សង្ឃឹមថា អង់ស៊ីម​នឹង​បន្ថែម​អាវុធ​ថ្មី​ក្នុង​ឃ្លាំង​សព្វាវុធ​ក្នុង​សង្គ្រាម​ប្រឆាំង​កំពូល​បាក់តេរី​ក្នុង​ខ្លួន​មនុស្ស​។     ​

​    ​លោក Rob Pike ជីវគីមី​វិទូ​នៅ​សាកលវិទ្យាល័យ LaTrobe University ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី និយាយថា អង់ស៊ីម​ដែល​ប្រើប្រាស់​ដើម្បី​ព្យាបាល​កូនជ្រូក​នេះ​អាចមាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ដែរ​។ 

​    ​លោក​បាន​ប្រាប់​កាសែត Sydney Morning Herald ថា "​ការប្រើ​ថ្នាំ​ផ្សះ​ចម្រុះ​មិន​ជាប់លាប់​បានធ្វើឱ្យ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​។ នេះ​ជាការ​រួមចំណែក​ធ្វើឱ្យ​លេចឡើង​នូវ​កំពូល​បាក់តេរី​"៕