ញាក់សាច់​! បុរស​ម្នាក់​បើករថយន្ត​គ្មាន​កង់​មុខ​ទាំង​២ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ខូច ព្រោះតែ​សេវា​ជួសជុល​ថ្លៃ​ពេក​នៅ​កន្លែងកើតហេតុ​

ប៉ូលីសនៅក្នុងប្រទេសចិន បាននិយាយថា ពួកគេបានធ្វើការឃាត់រថយន្តធុនយក្ស១គ្រឿង ក្នុងករណីបើកបរនៅលើដងផ្លូវខុសប្រក្រតី ដោយគ្មានកង់បញ្ជាខាងមុខទាំងពីរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរម្នាក់រស់នៅខេត្ត Jiangxi ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានទទួលការផាកពិន័យធ្ងន់ធ្ងរ ពីបទចោទប្រកាន់បើកបរមានគ្រោះថ្នាក់ ព្រោះតែបើករថយន្តនៅលើផ្លូវមមារញឹក ដោយគ្មានកង់មុខទាំងពីរ និងដាក់ជីវិតអ្នកបើកបរដទៃក្នុងភាពគ្រោះថ្នាក់ ។

អ្នកបើកបររូបនោះ បានប្រាប់ប៉ូលីសថា គាត់បានជួបពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើខូចស្នូលសម្រាប់បង្វិលនៃកង់ខាងមុខរបស់រថយន្តគាត់ ។ ហើយគាត់ក៏បានសម្រេចចិត្តដោះកង់មុខទាំងពីរចេញ និងបើកទៅផ្ទះជាជាងជួសជុលវានៅកន្លែងកើតហេតុ ព្រោះវានឹងចំណាយលុយច្រើនណាស់ ។

ក្រោយធ្វើការផាកពិន័យ, ប៉ូលីសក៏បាននាំបុរសរូបនោះទៅកាន់ហាងជួសជុលរថយន្ត, ទីកន្លែងដែលគាត់ត្រូវបង្ខំចិត្តជួសជួលដាក់បញ្ចូលកង់មុខឲ្យដំណើរការល្អឡើងវិញ ៕
ញាក់សាច់​! បុរស​ម្នាក់​បើករថយន្ត​គ្មាន​កង់​មុខ​ទាំង​២ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ខូច ព្រោះតែ​សេវា​ជួសជុល​ថ្លៃ​ពេក​នៅ​កន្លែងកើតហេតុ​