ជើង​កាន់តែ​វែង​កាន់តែ​ងាយ​កើត​មហារីក​ពោះវៀន​

បុរសជើងវែង ៩០ សង់ទីម៉ែត្រ មានហានិភ័យកើតមហារីកពោះវៀនដល់ ៩១% ប្រៀបនឹងអ្នកជើងខ្លីជាង ។ មនុស្សជាច្រើនប្រាថ្នាចង់មានជើងវែង, ប៉ុន្តែ តាមការស្រាវជ្រាវមួយថ្មីៗនេះ ជើងខ្លីមានប្រយោជន៍ជាងជើងវែង ព្រោះជើងវែងមានពាក់ព័ន្ធដល់ហានិភ័យកើតជំងឺមហារីកពោះវៀន ។ ប្រៀបនឹងអ្នកជើងខ្លី, មនុស្សជើងវែងមានដល់ ៤២% ហានិភ័យកើតជំងឺនេះ។

មានទឡ្ហីករណ៍មួយត្រូវបានលើកឡើង គឺមនុស្សខ្ពស់មានពោះវៀនវែង, អាស្រ័យហេតុនេះ ជំងឺមហារីកនៅមនុស្សទាំងនេះ ក៏ងាយរីកចម្រើនជាង។ ទឡ្ហីករណ៍មួយផ្សេងទៀតគឺបរិមាណអ័រម៉ូនលូតលាស់កើនខ្ពស់ក៏ជាមូលហេតុបង្កជាជំងឺមហារីកពោះវៀន ។

នៅអាយុគ្រប់ការ, កម្រិតអ័រម៉ូនត្រូវបានហៅជាកត្តាលូតលាស់ដូចជាអាំងស៊ុយលីន, នៅកម្រិតខ្ពស់ជាកត្តាបង្កជាជំងឺនេះ ។ ក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យមួយនៅមីណេសូតា (អាមេរិក) បានពិនិត្យមើលតួលេខពីពួកអ្នកចូលរួម ១៤៥០០ នាក់ ក្នុងការស្រាវជ្រាវ “ហានិភ័យក្រឹនរឹងសរសៃឈាម” មួយ ក្នុងសហគមន៍ ។ តួលេខទាំងនេះពាក់ព័ន្ធដល់កម្ពស់, ប្រវែងជើង និងដៃរបស់គេ ។

ពួកអ្នកស្រាវជ្រាវស្វែងយល់តើមានមនុស្សប៉ុន្មាន ក្នុងចំណោមនោះ កើនលទ្ធភាពកើតជំងឺពោះវៀនក្នុងរង្វង់ ២០ ឆ្នាំ ។ ពួកគេសង្កេតឃើញថា មនុស្សជើងវែង នោះកាន់តែងាយកើតជំងឺមហារីកពោះវៀន ។

ក្រៅពីនេះ គេក៏ស្រាវជ្រាវមើលកម្ពស់របស់មនុស្សម្នាក់ ចំណុះទៅលើភេទប្រុស/ស្រី ។ បុរសដែលមានជើងវែងបំផុត (ធម្យម ៩០ សង់ទីម៉ែត្រ) មាន ៩១% លទ្ធភាពកើតជំងឺ ។ ក្នុងពេលនោះ ចំពោះបុរសជើងខ្លី (មធ្យមប្រមាណ ៧៩ សង់ទីម៉ែត្រ) បែរជាមានលទ្ធភាពជំងឺទាបជាង ។ រីឯចំពោះស្ត្រី, តួលេខពុំមានការខុសប្លែក ៕

ជើង​កាន់តែ​វែង​កាន់តែ​ងាយ​កើត​មហារីក​ពោះវៀន​