Messi ​សម្រេចចិត្ត​ចូលនិវត្តន៍​ ក្រោយពេល​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹកមិញ!​

Ad:
ចង់ឈ្នះសំបុត្រទស្សនាការប្រកួត Euro 2016 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសបារាំង?​ សូមចុចត្រង់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបរាជ័យក្រោមថ្វីជើងឈីលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ជាថ្មីម្ដងទៀត ហើយតាមរយៈការបរាជ័យនេះ បានធ្វើឲ្យកីឡាករកំពូលរបស់ក្រុម Lionel Messi សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន ITV

ក្នុងនោះកីឡាករវ័យ ២៩ឆ្នាំរូបនេះបាននិយាយក្រោយពេលចប់ការប្រកួតថា “ការចូលលេងឲ្យក្រុមជម្រើសជាតិគឺវាបានមកដល់ទីបញ្ចប់ហើយសម្រាប់ខ្ញុំ។ ការលេងវគ្គផ្ដាច់ព្រ័ត្រទាំងបួនដងកន្លងមកនេះ គឺវាមិនមែនសម្រាប់ខ្ញុំទេ ហើយខ្ញុំគិតថា វាគឺជាការសម្រេចចិត្តមួយដែលត្រូវធ្វើ”។

ផ្តល់សិទ្ធិដោយ៖ Kqube

Messi ​សម្រេចចិត្ត​ចូលនិវត្តន៍​ ក្រោយពេល​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹកមិញ!​

មតិយោបល់របស់ប្រិយមិត្ត

  • Messi ​សម្រេចចិត្ត​ចូលនិវត្តន៍​ ក្រោយពេល​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹកមិញ!​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កីឡា  ព័ត៌មាន
Tags: