សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង ” Jailbreak”

សុវណ្ណ រ៉ាផា ក៏​មាន​វត្តមាន​ចូលរួម​ថត​ភាពយន្ត​ខ្នាត​ធំ “Jailbreak” របស់​ផលិតកម្ម​កងចក្រ​ភីកឈ័រ​ដែរ ក្នុង​នាម​ជា​តួ​អង្គ​សំខាន់​មួយ​រូប​ក្នុង​ឈុត​បាញ់​ប្រហារ។

 

សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង ” Jailbreak”

 

“ខ្ញុំ​អត់​ដែល​គិត​ថា​បាន​ថត​រឿង​នេះ​ទេ ហើយ​គេ​ពេល​ហ្នឹង​គេ​ខ្វះ​តួ ហើយ​ពូ​គាត់​បាន​ហៅ​ញ៉ុម​បាន​​ធ្វើតេស្ត​ហើយ​ក៏​គេ​ជ្រើស​យក​តែ​ម្ដង​ទៅ”។ រ៉ាផា ថ្លែង​មក​កាន់ Sabay មុន​នេះ។ តារា​ស្រី​វ័យ​ក្មេង​ដដែល​បន្ត​ថា “Jailbreak” ជា​ភាពយន្ត​ទី​៦​ហើយ​ដែល​ដែល​នាង​បាន​ទទួល​ចូលរួម​សម្ដែង​ក្នុង​ជីវិត​សិល្បៈ​កន្លង​មក ខណៈ​កន្លង​មក​មាន​ភាពយន្ត​មួយ​ចំនួន ត្រូវ​បាន​បដិសេធ​​ក្នុង​ហេតុផល​មមាញឹក​ក្នុង​ការ​សិក្សា។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​អះអាង​ថា កន្លង​មក​មិន​ធ្លាប់​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ដូច្នេះ​ទេ។ នាង​រីករាយ​ក្នុង​ការ​ចូលរួម​សម្ដែង​ជាមួយ​តារា​សម្ដែង​ខ្មែរ និង​តារា​សម្ដែង​មក​ពី​បរទេស​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ៕

 

សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង ” Jailbreak”

 

សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង ” Jailbreak”