ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

6 Videos

កន្លងមក ដេននី ក្វាន់ ត្រូវរងនូវការរិះគន់ពីរឿងស្លៀកពាក់សិចស៊ីហួសហេតុពេក ពេលនេះ នាងមិនត្រឹមសម្របខ្លួនបានល្អទេ តែក៏ទទួលបាននូវការសរសើរថានាងមានចិត្តសប្បុរសចេះធ្វើសកម្មភាពមនុស្សធម៌ជួយសង្គមតាមលទ្ធភាព និង សមត្ថភាពរបស់នាងទៀតផង ។

P9

នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញដេននីក្វាន់បានបង្ហោះនូវរូបភាពសកម្មភាព នាងចុះចែកសម្ភារសិក្សាដល់សិស្សនៅតាមទីជនបទនៃខេត្តកំពង់ឆ្នាំងព្រមជាមួយនឹងការសរសេរសារដែលមានខ្លឹមសារថា៖ ថ្ងៃនេះសម្រាកពីការងារ នាងខ្ញុំបាននាំយកសម្ភារសិក្សាមកជូនប្អូនៗសិស្សានុសិស្សនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ..! នាងខ្ញុំចង់ប្រាប់ថានាងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ចំពោះការចែករំលែកទៅកាន់ប្អូនៗទោះបីជាការផ្តល់អោយនោះតិចតួចក្តី ប៉ុន្តែវាជាការបង្ហាញពីទឹកចិត្តអាណិត និង ស្រឡាញ់របស់ខ្ញុំដែលមានចំពោះពួកគាត់ ។

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

តាមរយៈសារដែលនាងបានបង្ហោះនោះ គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសរសើរពីសកម្មភាពរបស់នាងដោយចាត់ទុកថា មិនត្រឹមតែមានរូបរាងមុខមាត់ស្អាតគួរឲ្យស្រឡាញ់ទេតែនាងថែមទាំងមានសណ្តានចិត្តល្អទៀតផងពិសេសលើការស្លៀកពាក់បែបសាមញ្ញរបស់នាងក៏គេនៅតែមើលឃើញសម្រស់នាងមិនស្រកស្រុត ផ្ទុយទៅវិញគឺរឹតតែស្អាត និង មានការទាក់ទាញ ។

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

ដេននី ក្វាន់ ត្រូវបានគេស្គាល់ច្បាស់ថាជាតារាសិចស៊ីមួយរូបដែលមានជីវភាពធូរធាព្រោះ ក្រៅពីសិល្បៈនាងថែមទាំងមានមុខរបរចំនួន៤ក្នុងដៃបន្ថែមទៀត។ ថ្មីៗនេះនាងត្រូវបានផលិតកម្ម Wonderfilm Cambodia ហៅឲ្យចូលរួមថតសំដែងរឿង «ផ្ទះចិញ្ចឹមខ្មោច» ដោយក្នុងនោះនាងបង្ហាញពីការសប្បាយរីករាយក្នុងចិត្តជាខ្លាំងដែលមានឱកាសសម្តែងក្នុងរឿងមួយនេះហើយបង្ហាញក្តីសង្ឃឹមថាមហាជននៅតែបន្តការគាំទ្រចំពោះ រូបនាង ។

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

តារាសម្តែងស្រីមានកំណើតនៅខេត្តព្រះវិហារ វ័យ ២៣ ឆ្នាំ ដែលរស់នៅលើគំនរទ្រព្យដ៏ស្តុកស្តម្ភ ដេននី ក្វាន់ កាលពីកន្លងទៅនាងត្រូវបានទទួលរងនូវការិះគន់ពីមជ្ឈដ្ឋានជាច្រើនជុំវិញការស្លៀកពាក់បែបសិចស៊ីរបស់នាងដែលគេចាត់ទុកថាហួសពីប្រពៃណីទំនៀមទម្លាប់ខ្មែររហូតដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហៅទៅណែនាំលើបញ្ហានេះទៀតផង ។

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

បន្ទាប់ពីមានការណែនាំលើការស្លៀកពាក់ឲ្យបានសមរម្យពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមក ដេននី ក្វាន់ ក៏បានប្រកាសថា នាងព្រមធ្វើតាមដោយកាត់បន្ថយលើការស្លៀកពាក់សិចស៊ី ខុសកាលៈទេសៈទៀតហើយគឺតាំងពីនោះមកគេសង្កេតឃើញនាងបានកែខ្លួនធ្វើឲ្យមហាជនមួយចំនួនសរសើរ និង អាណិតនាងរហូតលាន់មាត់ថាបើនាងដឹងខុសហើយចេះកែខ្លួនបែបនេះទើបជាមនុស្សល្អ។

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

តាមការសង្កេតមួយរយៈក្រោយមកនេះគេឃើញថានាងបានបង្ហាញពីការ ស្លៀកពាក់របៀបជាប្រពៃណីខ្មែរដែលមើលទៅឃើញថាស័ក្តិសមជានារីខ្មែរ មានលក្ខណៈស្លូតបូត ស្រគត់ស្រគំមិនសិចស៊ីឡូយឆាយ ហើយស្អាតគួរឲ្យចាប់អារម្មណ៍ទៀតផង។ មិនតែប៉ុណ្ណោះនាងក៏បានចូលរួមសកម្មភាពជួយដល់សង្គមពិសេសចែករំលែកថវិកាផ្ទាល់ខ្លួនជួយដល់អ្នកក្រខ្វះខាតដែលចាត់ទុកថាជាទង្វើដ៏ល្អរបស់នាងក្នុងការជួយដល់សង្គមជាតិ៕ ដេវីត

ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​
ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​
ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​
ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​
ដេ​ន​នី ក្វាន់ កាន់តែ​ទទួល​បានការ​កោត​ស​សើរ​រឿង​សប្បុរសធម៌​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត