លើកនេះមកមើល កូនៗអ្នកមាន បង្អួតពីភាពឡួយឆាយ ក្នុងដំណើរកម្សាន្តរដូវក្តៅវិញម្តង

បរទេស៖ កន្លងមកយើងធ្លាប់បានឃើញ និងដឹងជាច្រើនមកហើយ អំពីសកម្មភាពនៃការ បង្អួតសំញ៉ែងទ្រព្យសម្បត្តិ និងភាពហ៊ឺហារបស់ក្មេងៗ ដែលជាកូនអ្នកមាន តាមរយៈការ ប្រើប្រាស់សំភារៈទំនើបៗ ជាមួយនឹងរបស់ដែលកម្រ នឹងរកបានជាដើម។

សម្រាប់លើកនេះវិញ គឺជាការបង្អួតរបស់ក្មេងៗកូនអ្នកមានជាច្រើន នៅតាមបណ្តាប្រទេស មួយចំនួនដែលបង្ហាញ អំពីការរីករាយ និងសំញ៉ែងទាក់ទងនឹង ការធ្វើដំណើរកំសាន្តរបស់ពួកគេ ក្នុងអំឡុងរដូវក្តៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បណ្តុំរូបភាពទាំងអស់នេះ ត្រូវបានគេប្រទះឃើញ នៅលើបណ្តាញសង្គម Instagram ពោលគឺក្រោយពីក្រុមក្មេងទាំងនោះ ធ្វើការបង្ហោះដើម្បី បង្អួតពីជីវិតឡូយឆាយរបស់ពួកគេ។

បើយើងមើលតាមរូបភាពទាំងនោះ យើងនឹងអាចឃើញបានថា ការបង្អួតរបស់ក្មេងៗ កូនអ្នកមានទាំងនោះមានដូចជា ការធ្វើដំណើរកំសាន្ត ដោយប្រើប្រាស់នាវាកំសាន្ត ផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃ, ការផឹកស្រា Champagne ដែលជាប្រភេទដបធំ ដែលមានតម្លៃថ្លៃ, និងការប្រើប្រាស់របស់របរ ក៏ដូចជាភាពឡូយឆាយផ្សេងទៀត របស់ពួកគេដែលភាគច្រើន មនុស្សធម្មតាមិនអាចធ្វើបាននោះឡើយ៕

តោះចង់ដឹងថា តើរូបភាពទាំងនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នៅលើបណ្តាញសង្គម ជាពិសេសគណនីរបស់ អ្នកមានៗនៅប្រទេសមួយចំនួន តែងតែមានបង្ហោះនូវរូបភាព យ៉ាងច្រើន ដែលបង្ហាញអំពី។ តែអ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាសត្វចិញ្ចឹមទាំងនោះ សុទ្ធសឹងតែជាសត្វព្រៃ ដូចជាខ្លា តោ ជាដើម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វព្រៃដែលប្រកបដោយគ្រោះថ្នាក់ ដូចជាតោ ខ្លា បានក្លាយទៅជា សត្វចិញ្ចឹមដ៏ពេញនិយម សម្រាប់អ្នកមានៗនៅបរទេស ដែលក្នុងនោះភាគច្រើន គេតែងឃើញនូវរូបភាព ដែលបានបង្ហោះពីគណនី របស់អ្នកមានៗជាច្រើន ជាពិសេសអ្នករស់នៅក្នុងសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសដទៃទៀត ផងដែរ។

បើយើងមើលតាមរូបភាពទាំងនោះ យើងនឹងបានឃើញអំពីសកម្មភាព ដែលមនុស្សនាំគ្នា ចិញ្ចឹម និងការបង្ហាញពីភាពស្និទ្ធស្នាល ជាមួយនឹងពពួកសត្វព្រៃទាំងនោះ មិនថានៅក្នុងផ្ទះ នៅកន្លែងកំសាន្តនានា ឬក៏ពេលកំពុងធ្វើដំណើរនោះឡើយ។ ការចិញ្ចឹមសត្វព្រៃបែបនេះ តាមពិតទៅត្រូវបាន គេជឿជាក់ថា វាគឺជាសញ្ញាយ៉ាងច្បាស់ប្រាកដមួយ ដើម្បីបង្ហាញអំពីការរស់នៅដ៏ស៊ីវីល័យ និងមានទ្រព្យសម្បត្តិ យ៉ាងហូរហៀរ សម្រាប់មនុស្សនៅឯបរទេស។

ថ្វីបើការចិញ្ចឹមសត្វព្រៃ ដូចជាប្រភេទសត្វខ្លា Cheetah ជាដើមនោះ គឺជារឿងខុសច្បាប់ សម្រាប់ប្រទេសមួយចំនួនយ៉ាងណាក្តី តែនៅក្នុងប្រទេស សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម ប្រទេសនៅតំបន់អាស៊ីភាគខាងលិចមួយចំនួន និងមួយចំនួនទៀត នៅក្នុងទ្វីបអាហ្រ្វិក គឺមិនមានការហាមឃាត់ ចំពោះការចិញ្ចឹមសត្វព្រៃ បែបនេះឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត