ព្រះខ័នរាជស្វាយរៀង ផ្តួលថាយហ្គឺរ ដើម្បីយកលេខ៣ពីណាហ្គាវើល វិញ

ក្រុម​ព្រះខ័នរាជស្វាយ​រៀង បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក្នុង​ការ​ប្រកួតជើង​ទី​២​នៃ​​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ឆ្នាំ២០១៦ កាល​ពី​ម្សិល​មិញ ដើម្បី​ដណ្តើម​យក​លេខ​៣​ពី​ក្រុម​ណាហ្គាវើល មក​វិញ តែ​ក្រុម​អាស៊ីអឺរ៉ុប នៅ​តែ​មិន​អាច​សង​សឹក​លើ​ក្រុម​​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) បាន​ដដែល។

localsportf1

សម្រាប់​ការ​ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ខ្សែ​បម្រើ សំអឿន ពិដោរ បាន​រក​ឃើញ​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង តាំង​ពីនាទីទី៧ ប៉ុន្តែខ្សែ​ប្រយុទ្ធ​ជា​ប្រធាន​ក្រុមមក​ពីជប៉ុន Kihara Masakazu បាន​រកឃើញ​គ្រាប់បាល់​តាម​ស្មើ​ឲ្យ​ខេមបូឌាន​ថាយហ្គឺរ នៅនាទីទី​១៨។

localsportf2

យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ប្រយុទ្ធជា​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម បាន​ជួយ​ឲ្យ​ព្រះ​ខ័នរាជស្វាយ​រៀង នាំ​មុខ ២-១ ជា​ថ្មី​ម្តង​ទៀត តាម​រយៈ​ការ​រក​បាន​គ្រាប់​បាល់​របស់​គេ នៅនាទីទី​៤៥ មុន​ពេល Muramatsu Tomoki បានស៊ុត​បាល់​ទម្លុះសំណាញ់​ទី​ព្រះខ័ន​រាជ វិញ នៅនាទីទី​​៤៥។ ប៉ុន្តែ ជា សំណាង និង ប្រាក់ មុន្នីឧត្តម បាន​បន្ថែម​ម្នាក់​១​គ្រាប់​ទៀត នៅនាទីទី​៥៥ និង​៧០ មុន​ពេល Muramatsu Tomoki រក​ឃើញ​គ្រាប់​បាល់​ទី២​របស់​ខ្លួន នៅ​នាទីទី​៨៧។

localsportf3

ជាមួយ​ការ​ឈ្នះក្រុម​ខេមបូឌាន​ថាយហ្គឺរ ៤-៣ នេះ​​បាន​ជួយ​ឲ្យ​ក្រុម​ព្រះខ័នរាជ អាច​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៣​របស់​ខ្លួន​វិញ ដោយ​មាន​២២​ពិន្ទុ និង​បាន​ទម្លាក់​ក្រុម​ណាហ្គាវើល ដែល​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារជាតិ ១-០ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ឲ្យ​មក​ឈរនៅ​លេខ​រៀង​ទី​៤​ដដែល ដោយមាន​២០​ពិន្ទុ។

localsportf4

ផ្ទុយ​ពីនេះ​ក្រុម​អាស៊ីអឺរ៉ុប មិន​អាច​រក្សា​ការ​​មាន​ប្រៀប ដើម្បី​សម្រេច​ការ​សង​សឹក​ចំពោះ​ក្រុម​ស៊ីម៉ាក់ ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៥-១ ក្នុង​ជើង​ទី​១​នោះ​ទេ។ នៅ​ក្នុងការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃយប់​ថ្ងៃ​អាទិត្យ​នោះ កីឡាករ Takano Marin បានជួយ​ឲ្យ​​អាស៊ីអឺរ៉ុប តាំង​ពីនាទីទី​៣ ប៉ុន្តែ​ ហុង មករា វាយបក​បាន​១​គ្រាប់​វិញ នៅនាទីទី​៦២ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ទាំង​២​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១៕

localsportf5

table