បុរស​មិន​ស្គាល់​សាវតារ ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​ ដោយ​មិន​ដឹង​មូលហេតុ ​

បុរស​មិន​ស្គាល់​សាវតារ ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​ ដោយ​មិន​ដឹង​មូលហេតុ ​



ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គ្មាន​អ្នកណា​ស្គាល់​ឈ្មោះ​ និង​លំនៅឋាន​របស់​គាត់នោះ បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួនឯង និង​គ្មាន​អ្នកណា​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ហើយ​ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​ និង​ភ្ញាក់​ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នេះ នៅ​ក្នុង​រោង​សម្រាប់​ចាំ​ដី​មួយ​កន្លែង ដែល​គ្មាន​មនុស្ស​នៅ ស្ថិតនៅ​ក្នុង​ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

ក្រោយ​ពេល​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​ត្រួត​ពិនិត្យ​បាន​បញ្ជាក់​ថា សាកសព​នេះ​ ជា​ករណី​ចង.ក​សម្លាប់​ខ្លួនឯង​ពិត​ប្រាកដ​មែន ​ដោយ​សាកសព​មិន​ត្រូវ​បាន​គេ​ស្គាល់អត្តសញ្ញាណ ​និង​ដឹង​ពី​មូល​ហេតុ​ឡើយ ហើយ​សាកសព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​ប្រហែល៦​កន្លះ​ព្រឹក​ថ្ងៃទី​២៧​នេះ៕
បុរស​មិន​ស្គាល់​សាវតារ ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​ ដោយ​មិន​ដឹង​មូលហេតុ ​