ជិះ​ម៉ូតូឌុប​គ្នា​បញ្ច្រាស​រង្វង់​មូល​ចោមចៅ ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់ ​និង​ស្រាល​៣​នាក់​

ជិះ​ម៉ូតូឌុប​គ្នា​បញ្ច្រាស​រង្វង់​មូល​ចោមចៅ ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់ ​និង​ស្រាល​៣​នាក់​

ភ្នំពេញ​ ៖ ​បុរស​៣​នាក់​ បាន​រង​របួស​ធ្ងន់​​ និង​ស្រាល​ព្រម​ៗ​គ្នា ​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ស្មាស់​វី​មួយ​គ្រឿង​ឌុប​គ្នា​៣​នាក់​ ​​បញ្ច្រាស​រង្វង់​មូល​ចោមចៅ​ (មិន​ព្រម​បើក​កោង​តាម​រង្វង់​មូល​ បែរជា​បើក​បញ្ច្រាស​កាត់​មក​រក​ផ្លូវជាតិ​លេខ​៤) ​ស្រប​ពេល​​ ​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិចៗ​ផង​ ក៏​ត្រូវ​រថយន្ត​កូរ៉ឡា​មួយ​គ្រឿង ​បើក​លឿន​មក​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ប៉ើង​ដូច​ក្រដាស​រង​របួស​ធ្ងន់​ជាងគេ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៥០​នាទី​យប់ ​ឈាន​ចូល​ថ្ងៃទី ២៧ ខែ​មិថុនា ​ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងលិច​ជាប់​រង្វង់​មូល​ចោមចៅ មុខ​ការ៉ាស់​សាំង​តេ​លា ស្ថិត​ក្នុងភូមិ​ថ្នល់​បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។

តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​៣​នាក់​ខាងលើ ជិះ​ម៉ូតូឌុប​គ្នា​ ដែល​ម៉ូតូ​នោះ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-6492 ជិះ​ចេញពី​ផ្លូវជាតិ​លេខ​៣ ​ដោយ វាង​រង្វង់​មូល​ចោមចៅ ​ មិន​វង់​តាម​លំដាប់លំដោយ​នោះ​ទេ ​ក្នុង​គោលបំណង​មកកាន់​ផ្លូវជាតិ​លេខ​៤ ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍។ ខណៈ​ជិះ​មកដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​ក​កូ​រ៉ូឡា​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-0432 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​ឈ្មោះ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិច​ទៅ​កើត​ ឆ្ពោះ​មក​រង្វង់​មូល​ចោម​ចៅ​ក្នុង​ល្បឿន​យ៉ាង​លឿន​ នៅ​ពេល​ទៅដល់​ចំណុច​កើតហេតុ​ ក៏​បុក​ម៉ូតូ​ទាំង​កំរោល បណ្តាល​ឲ្យ​មនុស្ស​ប៉ើង​ដូច​ក្រដាស​ ហើយ​ធ្លាក់​ទៅលើ​ដី​សើម​ ខណៈ​មេឃ​កំពុង​រលឹម​ស្រិចៗ រង​របួស​ធ្ងន់​២​នាក់​និង​ម្នាក់​របួសស្រាល​។

ខណៈ​នោះ​ដែរ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ ​និង​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ទៅមុខ​លែង​រួច​ខ្ទេច​មួយ​ចំហៀង​ខាង​ស្តាំ និង​ម៉ូតូ​រង​ការ​ខូច​យ៉ាង​ដំណំ​ផង​ដែរ។

ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ ហៅ​រថយន្ត​សាមុយ​គ្លីនិក​ឯកជន​មក​ដឹក​ជនរង​គ្រោះ ​ដែល​របួសធ្ងន់​ទៅ​ព្យាបាល​ ចំណែក​ម៉ូតូ​ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕