ប្រមុខ​ EFC និង​ អគ្គលេខាធិការ​ NOCC សាទរ​ចំពោះ​រុស្ស៊ី​ចាត់​ទុក​ E-Sports ជា​កីឡា​​ផ្លូវ​ការ​

លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​​ និង​ឯក​ឧត្តម​ វ៉ាត់ ចំរើន​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​សម្តែង​ភាព​សប្បាយ​រីក​រយ​ដែល​ប្រទេស​រុស្ស៊ី​​បាន​ប្រកាស​ថា E-Sports ជា​កីឡា​ពិត​ប្រាកដ​មួយ។

 

ប្រមុខ​ EFC និង​ អគ្គលេខាធិការ​ NOCC សាទរ​ចំពោះ​រុស្ស៊ី​ចាត់​ទុក​ E-Sports ជា​កីឡា​​ផ្លូវ​ការ​ឯក​ឧត្តម​ វ៉ាត់ ចំរើន

 

ទាំង​ឯកឧត្តម វ៉ាត់ ចំរើន និង​លោក ជី សិលា យល់​ឃើញ​ថា នេះ​ជា​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ​​ក្នុង​ផ្នែក​កីឡា E-Sports។ ការ​ប្រកាស​​ជា​ផ្លូវ​ការ​ដែល​ចាត់​ទុក​ E-Sports ជា​កីឡា​​ពិត​ប្រាកដ​របស់​រុស្ស៊ី​នេះ​គឺ​ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះ​​កំពុង​ត្រៀម​ខ្លួន​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០។

 

ប្រមុខ​ EFC និង​ អគ្គលេខាធិការ​ NOCC សាទរ​ចំពោះ​រុស្ស៊ី​ចាត់​ទុក​ E-Sports ជា​កីឡា​​ផ្លូវ​ការ​លោក ជី សិលា​

 

កាល​ពី​ថ្ងៃ​ទី​​២០​ ខែ​មេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​​នេះ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​បង្ហាញ​​ផ្លូវ​ដល់​សហព័ន្ធ​កីឡា​ អេឡិចត្រូនិក​អន្តរជាតិ​ (International eSports Federation)​​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​បញ្ចូល​ eSports ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ពេល​អនាគត៕​

សូម​ទស្សនា​ចំណាប់​អារម្មណ៍​របស់ លោក ជី សិលា​ និង ឯក​ឧត្តម​ វ៉ាត់ ចំរើន​

 

 

អត្ថបទ​ពាក់​ព័ន្ធ​៖ ​រុស្ស៊ី​ប្រកាស​ថា E-Sports ជា​កីឡា​ពិត​ប្រាកដ​ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​២០២០​

 

អត្ថបទ៖ ជាន ចាន់រ៉ា​