Liam Hemsworth បង្ហាញមុខ​ក្នុង​រឿង Independence Day 2 សម្រេច​តាម​បំណង​កាលពី​អាយុ ៦ ឆ្នាំ​

6 Videos


ពិតជាកម្រនឹងកើតមានណាស់ចំពោះអ្នកដែលមានក្តីប្រាថ្នាកាលពីកុមារភាពក្នុងការសម្តែងក្នុងភាពយន្តដែលគេបានទស្សនា និង ចូលចិត្ត។ តារាសម្តែងអូស្ត្រាលី Liam Hemsworth បច្ចុប្បន្នអាយុ ២៦ ឆ្នាំ ធ្លាប់បានទស្សនាខ្សែភាពយន្ត Independence Day កាលពីឆ្នាំ ១៩៩៦ កាលនោះលោកមានអាយុតែ ៦ ឆ្នាំប៉ុណ្ណោះ ។

P9

បច្ចុប្បន្ននេះលោកនឹងបង្ហាញមុខក្នុងខ្សែភាពយន្ត Independence Day : Resurgence ដែលនឹង ដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ លោក Liam ធ្លាប់ត្រូវបានគេស្គាល់រួចមកហើយក្នុងខ្សែភាពយន្ត The Expendables 2 ( 2012 ) រឿង The Hunger Games និង រឿង The Dressmaker ( 2015 ) ជាដើម ។ លោកមានអារម្មណ៍រីករាយណាស់ដោយបានសម្តែងក្នុងខ្សែភាពយន្តទៅតាមក្តីស្រម៉ៃកាលពីកុមារភាព ហើយលោកសង្ឃឹមថា បន្ទាប់ពីបង្ហាញមុខក្នុងខ្សែភាពយន្តនេះ វានឹងធ្វើអោយប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងមួយកម្រិតទៀតនៅលើឆាកអន្តរជាតិ ។

គួរបញ្ជាក់ថា លោក Liam Hemsworth គឺជាប្អូនប្រុសរបស់ Cris Hemsworth ដែលបងប្រុសធ្លាប់សម្តែងក្នុងរឿង Star Trek ( 2008 ) ; រឿង Thor : The Dark Worl (2013) និង រឿង Avengers: Age of Ultron ( 2015 ) ។ ចំណែកបងប្អូនរបស់លោកម្នាក់ទៀតឈ្មោះ Luke Hemsworth ក៏ជាតារាសម្តែងមួយរូបផងដែរ ៕

                                                                                          សុផល