សា​ពូន មី​ដា​ដា ប្រាថ្នា​ឱ្យ​កូនស្រី​ក្លាយជា​អ្នកសិល្បៈ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សា​ពូន មី​ដា​ដា ដែល​បាត់​មុខ​ក្នុង​អាជីព​សិល្បៈ​មួយ​រយៈ​កន្លង​មក​បាន​បង្ហាញ​ឆន្ទៈ​ឲ្យ​កូនស្រី​របស់​លោក​បន្តវេន​ជា​អ្នកសិល្បៈ​ដូច​រូប​លោក និង​ភរិយា នា​ពេល​អនាគត ។ ការ​អះអាង​របស់​លោក​សា​ពូន មី​ដា​ដា​ម្ចាស់​បទ «​ដើម្បី​អ្វី​ទៅ​អូន​» បែប​នេះ បន្ទាប់​ពី​លោក និង​ភរិយា​បានឱ្យ​កូនស្រី​ជ្រៀតចូល​ក្នុង​វិ​ថី​សិល្បៈ ដោយ​លោក​មាន​ជំនឿ​ថា កូន​ស្រី​របស់​លោក​មាន​និស្ស័យ​សិល្បៈ ។

លោក​សា​ពូន មី​ដា​ដា បាន​បង្ហាញ​សារ​ដ៏​ខ្លី​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ «​ខ្ញុំ និង​ភរិយា ជា​កូនពៅ​ក្នុង​គ្រួសារ​ដូច​គ្នា ប្តី​បង​ប្រពន្ធ​៨​ឆ្នាំ ជីវិត​តស៊ូ​យ៉ាង​ក្រាញននៀល​លើ​វិ​ថី​សិល្បៈ​ដូច​គ្នា ហើយ​ក៏​មាន​ឆន្ទៈ​ដូច​គ្នា​ទៀត គឺ​កើតមក​សម្រាប់​សិល្បៈ ស្លាប់​ទៅ​វិញ​ក៏​ដើម្បី​សិល្បៈ​ដែរ ។ ប្រពន្ធ​ជាតា​រា​ឯកភាព​យន្ត ប្តី​ជាតា​រា​ឯក​ចម្រៀង តែ​អ្វី​រឹតតែ​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​រីករាយ​ថែម​ទៀត​នោះ គឺ​មានកូន​ស្រី​ជា​បេះដូង​ថ្លើម​ប្រមាត់ អនាគត​នឹង​បន្តវេន​ជា​តារាភាពយន្ត​ផង​ជា​តារាចម្រៀង​ផង ព្រោះ​កូន​នេះ​មាន​និស្ស័យ​សិល្បៈ​ខ្ពស់​ណាស់ » ។

តាម​រយៈ​សារ​នេះ​បញ្ជាក់​បាន​ថា លោក​សា​ពូន មី​ដា​ដា ពិតជា​មាន​បំណង​ចង់​ឲ្យ​កូនស្រី​តែ​មួយ​គត់​របស់​លោក​បន្តវេន​ពី​លោក និង​ភរិយា លើ​វិ​ថី​សិល្បៈ​នា​ពេល​អនាគត ។ ជា​ការ​កត់សម្គាល់​កូនស្រី​របស់​លោក​សា​ពូន មី​ដា​ដា ឈ្មោះ​សា​ពូន តារា​ពិមាន បាន​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឈុត​ខ្លី​មួយ​ចំនួន​ជាមួយនឹង​ទេព​កោសល្យ​តាំងពី​កុមារ​ភាព ។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ទាំង​សា​ពូន មី​ដា​ដា និង​អ្នក​នាង​សឿ សុធា​រ៉ា នឹង​រុញច្រាន​ឲ្យ​កូនស្រី​របស់​ខ្លួន​ចូល​ប្រឡូក​ក្នុង​ខ្សែ​ភាព​ខ្នាត​ធំ និង​ខ្សែភាពយន្ត​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជា​បន្តបន្ទាប់ ឬ​យ៉ាងណា​ទេ ខណៈ​ពេល​ដែល​កូនស្រី​របស់​នាង​កំពុង​តែ​ចូល​វ័យ​សិក្សា​នា​ពេល​នេះ ។

កន្លង​មក​ចំណងអាពាហ៍ពិពាហ៍​របស់​លោក​សា​ពូន មី​ដា​ដា និង​ភរិយា​នាង​សឿ សុធា​រ៉ា ធ្លាប់​លេចឮ​ព័ត៌មាន​ជា​បន្តបន្ទាប់​ស្តី​ពី​ការ​ប្រេះឆា ប៉ុន្តែ​លោក​សា​ពូន មី​ដា​ដា បាន​បដិសេធ ។ ព័ត៌មាន​ដ៏​រសើប​នេះ​កើត​មាន​ឡើង​នៅ​ពេល​អ្នក​នាង​សឿ សុធា​រ៉ា វិល​ត្រឡប់​មក​ចាប់​អាជីព​សិល្បៈ​វិញ​ដើម្បី​ស្តារ​មុខមាត់ បន្ទាប់​ពី​បាក់​ស្រុត​ក្រោយ​ពេល​រៀប​ការ​រួច និង​ចំណាយពេល​មើលថែ​កូន ។ ការ​វិល​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គេ​មាន​មន្ទិល​សង្ស័យ​ថា​ចំណងអាពាហ៍ពិពាហ៍​របស់​តារា​ទាំង​២​ដួង​នេះ​កំពុង​តែ​ឈាន បន្តិច​ម្តង​ៗ​ទៅ​រក​ការ​បែក បាក់ ។ ម្យ៉ាងទៀត ខណៈ​ពេល​ការ​មន្ទិល​សង្ស័យ​រឿង​បែកបាក់​នេះ​នៅ​មិន​ទាន់​បាន​លាង​ឱ្យ​ជ្រះស្រឡះ​ផង​នោះ ស្រាប់តែ​គេ​ឃើញ​នាង សឿ សុធា​រ៉ា ងាក​ទៅ​ចាប់​ដៃគូ​ជាមួយ​លោក​អ៊ែន​ឌី សា​ជា​ថ្មី ដោយ​មាន​ទាំង​ថតរូប​ឱបរឹត​គ្នា​ដែល​គេ​មិន​ធ្លាប់​ឃើញ​នាង​ធ្វើ​បែប​នេះ​ពី​មុន​មក​ឡើយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ​ចំណង​ស្នេហ៍​របស់​ពួក​គេ​នៅ​តែ​ថែរក្សា​បាន​គង់វង្ស​ដដែល ខណៈ​ពេល​ដែល​កូនស​ក៏​កំពុង​តែ​វិ​វ​ឌ្ឍ​ទៅ​ស្នង​តំណែង​របស់​ពួក​គេ​ផង​ដែរ ។

អ្នក​នាង​សឿ សុធា​រ៉ា និង​លោក​សា​ពូន មី​ដា​ដា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ នៅ​ណា​ហ្គា​វើ​ល ដោយ​អះអាង​ថា​បាន​ចំណាយ​ប្រាក់​រៀបចំ​រាប់​ម៉ឺន​ដុល្លារ ។ គូ​ូ​ស្វាមី​-​ភរិយា​នេះ​មានកូន​ស្រី​ម្នាក់​ឈ្មោះ​សា​ពូន តារា​ពិមាន ដែល​ពេល​នេះ​មាន​អាយុ​៦​ឆ្នាំ​ហើយ ៕

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload