លោកស្រី​តំណាង​អង្គការ​ និង​ប្រជាពលរដ្ឋ​ បាន​នាំ​យក​អំណោយ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ផ្ដល់​ជូន​បងៗ​កងទ័ព​នៅ​សមរភូមិ​​

សៀមរាប ៖ លោកស្រី​ ភោគ ស៊ី​វន តំណាង​អង្គការ​មជ្ឈមណ្ឌល​អប់រំ ដើម្បី​សហគមន៍ ECC រួម​ទាំង​ជនជាតិ​បរទេស​ជាច្រើន​នាក់ ដែល​ជា​លោកគ្រូ អ្នកគ្រូ ក្នុង​មជ្ឈមណ្ឌល បាន​ចុះ​សួរសុខទុក្ខ ដល់​កងកម្លាំង​ខេមរភូមិន្ទ​ដែល​បាន ឈរជើង​នៅ​ទិស​ប្រាសាទ ព្រះវិហារ ថែមទាំង​បាន​នាំ​យក​អំណោយ​ដែល​មាន​គ្រឿង​ឧបភោគ បរិភោគ ប្រេងម៉ាស៊ូត រួម​ទាំង​ចានឆ្នាំង​និង​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​មុខ​ទៀត ដែល​បាន​មក​ពី​ការ​រួម​ចិត្ត​រួម​កម្លាំង ពី​សម្បុរ​សជន មាន​ព្រះសង្ឃ​វត្ត​ពោធិ៍ និង​ក្រុម​អាជីវករ​ជា​ផ្សារ​ពោធិ៍បន្ទាយជ័យ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ជំរុញ​អ្នកស្រី នាំ​យកមក​ផ្តល់​ជូន​ដល់​បងៗ​កងទ័ព នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ ២០១៦​នៅ​ប្រាសាទព្រះវិហារ។

លោកស្រី ភោគ ស៊ី​វន មាន​ស្វាមី​ជា កង​យោធពល​ខេមរភូមិន្ទ លោក​វរសេនីយ៍ អែម សាវុធ ចំណុះ​ឲ្យ​តំបន់ ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​ឲ្យ​ដឹង​ថា ឆ្លៀត​ឱ​កាស​ដែល​អ្នកស្រី​អញ្ជើញ​មក សួរសុខ​ទុក្ខ​ស្វាមី​របស់​អ្នកស្រី ក៏​មាន​ក្រុម​អាជីវករ​ផ្សារ និង​អ្នកភូមិ ដែល​បានការ​គាំទ្រ​ឲ្យ​អ្នកស្រី ជួយ​យក​សម្ភារៈ គ្រឿង​ឧបភោគ​បរិភោគ ជូន​ដល់​បង​កងទ័ព​ដែល​ប្រចាំការ​ប្រាសាទ​ព្រះវិហារ ទើបបាន​បង្កើត​ជា​កម្ម​វិធី​កើតឡើង និង​ត្រូវ​បាន​ចំណាយ​ថវិកា​សរុប​១៦៨០​ដុល្លារ។

សូម​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​អ្នកស្រី ភោគ ស៊ី​វន បាន​បង្កើត​មជ្ឈមណ្ឌល​បង្រៀន​ភាសា​បរទេស ដល់​ក្មេង និង​ប្រជាពលរដ្ឋ​ដែល​មាន​សិស្ស​រៀន​ជាង​២០០​នាក់ ក្នុង​មាន​បង្រៀន​កុំព្យូទ័រ និង​ភាសា​បទេស ដោយ​ឥតគិតថ្លៃ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ស្ថិតនៅ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក វិញ វឿន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​ថ្លែង​អំណរ​គុណ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​ទឹកចិត្ត​ភក្កី​ភាព​ដល់​កងទ័ព ដែល​កំពុងតែ​បំពេញ​ភារកិច្ច​នៅ​ចំណុច​៥​មករា ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ដែល​សកម្មភាព​ទាំងនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត បងប្អូន​ដែល​នៅ សមរភូមិ​ក្រោយ​តែងតែ​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​នឹករលឹក​ដល់​កងទ័ព និង​បាន​ផ្សារភ្ជាប់​ជានិច្ច​ជា​មួយ​នឹង​កងទ័ព នៃ​កង​យោធភូមិ​ខេមរភូមិន្ទ ក្នុងនាម​ខ្ញុំបាទ តំណាង​ឲ្យ​នាយទាហាន និង​ពលទាហាន សូម​អគុណ ចំពោះ​ទឹកចិត្ត​លោកស្រី និង​ប្រជាពលរដ្ឋ រួម​ទាំង​ប្រតិ​ភូមិ​អន្តរជាតិ។