សមត្ថកិច្ច​ខេត្ត​កោះកុង ​ចុះ​បិទ​អាជីវកម្ម​ដាក់​ធ្មេញ​គ្មាន​ច្បាប់

កោះកុង ​៖​ នៅ​ព្រឹក​មិញ​នេះ ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល និង​ចូលរួម​សម្របសម្រួល​ដោយ​លោក ប៊ូ ប៊ុនហាង​ ព្រះរាជអាជ្ញា​អយ្យការ អម​សាលាដំបូង​ខេត្ត បាន​ចុះ​បិទ​អាជីវកម្ម​ដាក់​ធ្មេញ យីហោ ផ្ទះ​ដាក់​ធ្មេញ​សុបិន ស្ថិត​ក្នុង​ភូមិ​៤​ សង្កាត់​ដងទង់ ​ក្រុង​ខេមរភូមិន្ទ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។

ការ​ចុះ​បិទ​អាជីវកម្ម​ផ្ទះ​ដាក់​ធ្មេញ​ដែល​គ្មាន​ច្បាប់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ផ្ទះ​មួយ​នេះ​បាន​បើក​ដោយ​គ្មាន​ច្បាប់ គ្មាន​អនាម័យ។

ក្នុង​ប្រតិបត្តិការ​ចុះ​បិទ​អាជីវកម្ម​នេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ដកហូត នូវ​សម្ភារៈ បរិក្ខារ​ព្យាបាល​មាត់​ធ្មេញ​មួយ​ចំនួន​ផង​ដែរ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ព្រមទាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕