ឧត្ដមសេនីយ៍​ត្រី សោម​ ស៊ុន​ នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​យុទ្ធជន​ការពារ​ព្រំដែន​ចំនួន​១៥​គ្រួសារ​របស់​អង្គភាព​វីរសេនា​តូច​រៀបរយ​លេខ​១

ឧត្ដមសេនីយ៍​ត្រី សោម​ ស៊ុន​ នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​យុទ្ធជន​ការពារ​ព្រំដែន​ចំនួន​១៥​គ្រួសារ​របស់​អង្គភាព​វីរសេនា​តូច​រៀបរយ​លេខ​១

កំពង់ធំ ៖ ក្រុម​គ្រួសារ​យុទ្ធជន​ការពារ​ព្រំដែន​ចំនួន​១៥​គ្រួសារ ​របស់​អង្គភាព​វីរ​សេនា​តូច​រៀបរយ​លេខ​១​នៃ​តំបន់​ប្រតិ​ប្រតិបត្តិការ​សឹក​រង​ក​កំពង់ធំ ដែល​រស់នៅ​ក្នុង​ទីតាំង​បន្ទាយ​នៅ​ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ​បាន​ទទួល​អំណោយ ដោយសារតែ​ស្វាមី​ពួកគាត់​កំពុង​ជាប់​បំពេញភារកិច្ច​ការពារ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ។

នៅ​ថ្ងៃទី​២៥ ខែមិថុនា ​ឆ្នាំ​២១០៦ ត្រូវ​បាន​លោក ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​សឹក​រង​កំពង់ធំ​ចុះ​សាកសួរ​សួរសុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​ដែល​ឧបត្ថម្ភ​ដោយ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ទៅ​ផ្តល់​ជូន​គ្រួសារ​ទ័ព​ ដែល​បាន​ចុះ​ពេញ​ភារកិច្ច​ការពារ​ព្រំដែន កម្ពុជា ថៃ ចំនួន ១៥​គ្រួសារ ក្នុង​នោះ​មាន​អង្ករ ១៥​បេ​តូច និង​មី​២​កេស​ធំ ​ព្រមទាំង​ថវិកា​សរុប ៦០​ម៉ឺន​រៀល ដែល​ផ្តល់​ជូន ក្នុង ម្នាក់ៗ​ទទួល​បាន អង្ករ​២២​គីឡូក្រាម មី ០១​កេស និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល។

លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន​បាន​មានប្រសាសន៍​សំណេះសំណាល​និង​ផ្ដាំផ្ញើ​ដល់​គ្រួសារ​ទ័ព​ដែល​រស់នៅ​ក្នុង​អង្គភាព​ទាំង​១៥​គ្រួសារ​ថា ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ តូចៗ ក្នុង​ក្រុម​គ្រួសារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ថែរក្សា​សុខភាព​អនាម័យ​ខ្ពស់ អប់រំ​ណែនាំ​កូនចៅ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ជៀស​ឲ្យ​ផុត​ពី អំពើ​អាក្រក់​ផ្សេងៗ​ព្រោះ​ស្វាមី​បាន​កំពុងតែ​បំពេញភារកិច្ច​នៅ​សមរភូមិ​មុខ​បាន​សុខ​សប្បាយ​ពុំ​មាន​អ្វី​ព្រួយបារម្ភ​ឡើយ ដូច្នេះ​ក្នុងនាម​ជា​ភរិយា​ល្អ​ និង​ស្វាមី​ល្អ​ត្រូវតែ​បំពេញ​កាត​កិច្ច​ក្នុង​ការ​មើ​ថែ​ថែ​ក្រុម​គ្រួសារ នៅ​ខាងក្រោយ​អោយ​បាន​ល្អ​ចំណែក​អំណោយ​ថ្ងៃនេះ​ថ្វីត្បិតតែ​មាន​ចំនួន​តិចតួច​ក្ដី ក៏​អាច​ជួយ​យើង​បាន​មួយ​គ្រា​ពេល​ដែល​យើង​ជាប់ដៃ​មិន​អាច​ចេញទៅ​ប្រកបមុខរបរ​បាន​។​ស្ដ្រី​ម្នាក់​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ទាំង​១៥ បាន​ថ្លែងអំណរគុណ​និង​ជូនពរ​ចំពោះ លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន និង​សហការី​ដែល​បាន​ជួយ​ជា​អំណោយ​ដល់​ក្រុម​គ្រួសារ​យើងខ្ញុំ​ទាំង​១៥​នាក់​ដែល​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ក្នុង​ជីវភាព បាន​ទាន់​ពេលវេលា​និង​ជូនពរ ចំពោះ​ម្ចាស់​អំណោយ​ក្នុង​ការ​ប្រកប​កិច្ចការ​ឬ​បំពេញភារកិច្ច​អ្វី​បាន​លទ្ធផល​ល្អ​គ្រប់​ភារកិច្ច​៕