ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល

សៀវភៅអាហារនៅកម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Culinary Traditions of Cambodia មានលក់នៅតាមបណ្ណាល័យ និងសណ្ឋាគារហើយ ខណៈប្រាក់បានពីការលក់ នឹងចូលក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE ) ទាំងអស់។

លោក អ៊ុក សុវណ្ណ ប្រធានគម្រោងផលិតសៀវភៅ នៃអង្គការ PSE បានថ្លែងថា៖ “ទិញសៀវភៅនេះមួយក្បាល ជួយអាហារក្មេងម្នាក់បាន ៣២ ពេល”។

ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេលលោក អ៊ុក សុវណ្ណ ប្រធានគម្រោងផលិតសៀវភៅ នៃអង្គការ PSE

ប្រធានគម្រោងផលិតសៀវភៅដដែល បានឱ្យដឹងទៀតថា សៀវភៅនេះមានមុខម្ហូបអាហារខ្មែរឆ្ងាញ់ៗ ៧០ មុខ ដែលពលរដ្ឋនិយមទទួលទានច្រើន នៅក្នុងខេត្តចំនួន ២២ របស់កម្ពុជា តួយ៉ាង សម្លកកូរ ពងទាកូន កង្កែបបោក នំបញ្ចុកទឹកត្រីជូរអែម និងសម្លការីត្នោត អាហារពេញនិយមនៅខេត្តកំពតជាដើម។

លោកបន្តថា អ្នកដែលចង់ទទួលអាហារ នៅស្រុកកំណើតរបស់ខ្លួន អាចទិញសៀវភៅនេះទៅមើលបាន ព្រោះជាប្រភេទអាហារ មិនពិបាករកគ្រឿងផ្សំឡើយ ហើយសៀវភៅនេះ មិនត្រឹមតែបង្ហាញខ្មែរ និងបរទេសពីមុខម្ហូបខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីវប្បធម៌ខ្មែរ នៃបណ្ដាខេត្តនីមួយៗផងដែរ។

លោកថ្លែងថា៖ “វាមានលក្ខណៈពិសេសបី។ ទី១ យើងបង្ហាញឈ្មោះម្ហូបនីមួយៗ ទី២ យើងចង់ក្រងរូបមន្តសៀវភៅ ទី៣ យើងភ្ជាប់តំបន់ធម្មជាតិ តំបន់ទេសភាព នៅខេត្តនីមួយៗ។ អ្នក (បរទេស) ដែលទិញសៀវភៅនេះ ដូចបានមកលេងប្រទេសយើងអីចឹង តែមិនមែនអាហារទាំងហ្នឹង ជាអាហារអត្តសញ្ញាណរបស់ខេត្តនីមួយៗទេ គ្រាន់តែជាអាហារដែលគេពេញនិយមប៉ុណ្ណោះ”។

ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល

បើតាមការឱ្យដឹងរបស់ អ៊ុក សុវណ្ណ សៀវភៅនេះមានលក់នៅតាមបណ្ណាគារ តាំងពីខែឧសភា ឆ្នាំ ២០១៦ មកម្ល៉េះ ដោយក្នុងមួយក្បាល មានតម្លៃ ៤០ ដុល្លារអាមេរិក។ បច្ចុប្បន្នសៀវភៅបីភាសា ខ្មែរ អង់គ្លេស និងបារាំង Culinary Traditions of Cambodia លក់បានជាង ២០០ ក្បាលហើយ។ នេះជាសៀវភៅទី២ របស់ PSE បន្ទាប់ពីសៀវភៅ “បង្អែមនៅកម្ពុជា (Sweetest Cambodia)”៕

ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល

ប្រភព៖ sabay

  • ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: