កូរ៉េ​ខាង​ត្បូង​បង្ហាញ​ស្លាក​សញ្ញា​​​ចរាចរ​ថ្មី ​សម្រាប់​អ្នក​ញៀន​ទូរសព្ទ​

រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបង្ហាញស្លាកសញ្ញាចរាចរថ្មីចំនួនពីរ ដែលនឹងដាស់តឿនប្រជាជនឲ្យប្រុងប្រយ័ត្នពេលដើរចុចទូរសព្ទនៅតាមដងផ្លូវ។

កូរ៉េ​ខាង​ត្បូង​បង្ហាញ​ស្លាក​សញ្ញា​​​ចរាចរ​ថ្មី ​សម្រាប់​អ្នក​ញៀន​ទូរសព្ទ​

ស្លាកសញ្ញាចរាចរពីរនោះមាន ទីមួយគឺ “Warning: Using Smartphone while Walking” ដែលក្រើនរំលឹកអ្នកថ្មើរជើងពីគ្រោះថ្នាក់ អាចត្រូវឡានបុកពីការប្រើស្មាតហ្វូនអំឡុងពេលឆ្លងផ្លូវ។ ស្លាកមួយទៀតគឺ “Walk Safely” បង្កើតឡើងដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់កុំឲ្យឈ្លក់វង្វេងនឹងទូរសព្ទ ពេលកំពុងដើរលើចិញ្ចើមថ្នល់។

កូរ៉េ​ខាង​ត្បូង​បង្ហាញ​ស្លាក​សញ្ញា​​​ចរាចរ​ថ្មី ​សម្រាប់​អ្នក​ញៀន​ទូរសព្ទ​

ស្លាកសញ្ញាចរាចរពីរនេះនឹងដាក់ដំឡើងនៅសង្កាត់ចំនួនប្រាំគឺ Hongdae, City Hall, Yonsei University, Gangnam Station និង Jamsil Station ដោយសង្កាត់ទាំងប្រាំសុទ្ធសឹងមានការរាយការច្រើនជាងគេពីគ្រោះថ្នាក់ចរាចរដែលពាក់ព័ន្ធនឹងស្មាតហ្វូន៕

ប្រភព៖ sabay

  • កូរ៉េ​ខាង​ត្បូង​បង្ហាញ​ស្លាក​សញ្ញា​​​ចរាចរ​ថ្មី ​សម្រាប់​អ្នក​ញៀន​ទូរសព្ទ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: