គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

​វេលា​ម៉ោង​១១:០០ យប់​នេះ​មាន​ការ​ប្រកួត​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​២លើក​ជាប់ៗ​គ្នា​​ត្រូវ​ ប៉ះ​គ្នា​ជាមួយ​អ៊ីតាលី​ ជា​ក្រុម​រង​ជើង​ឯក​ក្រោយ​ចាញ់​អេស្ប៉ាញ​នេះ​តែ​ម្ដង​ក្នុង​លទ្ធផល​៤-០ កាល​ពី​ឆ្នាំ​២០១២។

 

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

 

មុន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ​ អេស្ប៉ាញ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេង​២ក្នុង​ពូល D ឈ្នះ២ ចាញ់១ មាន​៦​ពិន្ទុ​​ ខណៈ អ៊ីតាលី​ឈរ​លេខ​១​ពូល E ឈ្នះ​២​ចាញ់​១ ដូចគ្នា​មាន​៦ពិន្ទុ។

 

ប្រវត្តិ​ជួប​គ្នា​ និង​ស្ថិតិ​មួយ​ចំនួន​

 

– រាប់​ទាំង​លើក​នេះ​ផង​វា​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៤​ហើយ​របស់​ អេស្ប៉ាញ និង​អ៊ីតាលី​នៅ​ប្រកួត​ទ្វីប​អឺរ៉ុប។

 

– ជ័យ​ជម្នះ​ចុងក្រោយ​បំផុត​របស់​អ៊ីតាលី​លើ​អេស្ប៉ាញ​គឺ​កាល​ពី​ឆ្នាំ​១៩៩៤ នៅ​វគ្គ៨ក្រុម​ចុងក្រោយ World Cup ​ដែល​លទ្ធផល កាល​ណោះ​គឺ​អេស្ប៉ាញ​ ចាញ់​ ២-១។

 

– ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​អេស្ប៉ាញ​ចាញ់​អ៊ីតាលី​ម្ដង​ប៉ុណ្ណោះ (រាប់​ទាំង​ប្រកួត​មិត្តភាព) ក្នុង​នោះ​ឈ្នះ​៤ និង​ស្មើ​៦ដង។

 

សំដី​គ្រូ​បង្វឹក​៖

 

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់
លោក Vicente del Bosque គ្រូ​បង្វឹក​អេស្ប៉ាញ៖ ពួក​យើង​លេង​បាន​យ៉ាង​ល្អ​នៅ​វគ្គ​សន្សំ​ពិន្ទុ បើ​ទោះ​ជា​ភ្លាត់​ស្នៀត​ចាញ់​១ប្រកួត​ក៏ដោយ។ អេស្ប៉ាញ​សំបូរ​កីឡាករ​ល្អ​ ពេញ​ជើង​ និង​គ្មាន​បញ្ហា​អ្វី​ឡើយ​ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​អាចឈ្នះ។

 

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់
លោក Antonio Conte គ្រូ​បង្វឹក​អ៊ីតាលី​៖ ពួក​យើង​គោរព​ចំពោះ អេស្ប៉ាញ​ដែល​ជា​ក្រុម​កំពូល​មួយ​ក្នុង​ពិភព​លោក​ និង​ជា​ក្រុម​ដែល​គេ​គិត​ថា​អាច​ឈ្នះ​អឺរ៉ូ​លើក​នេះ ដូច្នេះ​អ៊ីតាលី​ត្រូវ​ប្រឹង​ប្រែង​ ព្រោះ​នេះ​ជា​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ បើ​សិន​ជា​ចាញ់​យើង​នឹង​គ្មាន​ថ្ងៃ​ស្អែក​នោះ​ទេ។

 

ជើង​កីឡាករ​៖

 

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់
ក្រុម​អេស្ប៉ាញ មិន​មាន​កីឡាករ​របួស​នោះ​ទេ​ដូច្នេះ​ជម្រើស​១១នាក់​ដំបូង​របស់​ពួក​គេ​អាច​ជា៖ De Gea; Juanfran, Piqué, Ramos, Alba; Busquets, Fàbregas; Silva, Iniesta, Nolito; Morata។

 

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់
ក្រុម​អ៊ីតាលី​មាន​បញ្ហា Candreva​ ម្នាក់​ដោយសារ​របួស​សរសៃ​ពួរ​ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖Buffon; Barzagli, Bonucci, Chiellini; Florenzi, Parolo, De Rossi, Giaccherini, Darmian; Pellè, Éder៕

 

គូផ្សេងទៀត៖ អង់គ្លេស ប្រកួត​ជាមួយ​ អ៊ីស្លង់ (២:០០ រំលង​អាធ្រាត្រ)

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ UEFA