ទា​ហាន​​​ប្រឡងយកប័ណ្ណបើកបរ​២៩៨នាក់​

​រាជធានី​ភ្នំពេញ ៖ លោក​មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​ថា ដោយ​មានការ​ស្នើរ​សុំ​ពី​វិទ្យាស្ថាន​កងទ័ពជើងគោក កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ​មិថុនា​ ២០១៦ នោះ​ នាយ និង​​ពល​ទាហាន​នៃ​វិទ្យាស្ថាន​កងទ័ពជើងគោក​ចំនួន​២៩៨​​នាក់ បាន​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​យាន​យន្ត នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​ដែល​មាន​​​​បេក្ខជន​ប្រឡង​ចំនួន​​២៩៨​នាក់​ ក្នុងនោះ​​​ប្រឡង​ជាប់​ចំនួន​២៩០​​នាក់ ដោយ​៨​​នាក់​​អវត្ត​មាន ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​​នេះ ​លោកមាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០៨ ​ដល់​ថ្ងៃ​ទី​៣១​ ឧសភា ​ឆ្នាំ​២០១៦ អង្គភាព​ផ្តល់​ប័ណ្ណ​បើក​បរ​បាន​ផ្តល់​​ប័ណ្ណ​​បើក​បរ​រថយន្ត ជូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ចំនួន​១៤០,៤៤១​ប​ណ្ណ័ ផុត​សុពលភាព​ចំនួន​៦០,១៦០​
ប័ណ្ណ​ បាន​ប្តូរ​រួច​ចំនួន​២៧,១៣៩​ប​ណ្ណ័ និង​មិន​ទាន់បាន​ពន្យា​មាន​ចំនួន៣៣,០២១​ប័​​ណ្ណ  ។ ពលរដ្ឋ​រាជធានី​ភ្នំពេញ អាយុចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ជិត​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​ប​ណ្ណ័​បើកបរ​រថយន្ត​ប្រើប្រាស់​មាន​តែ​ជាង​១​សែន​នាក់ ក្នុង​នោះ​ផុត​សុពលភាព​ជាង​៣​ម៉ឺន​នាក់ ។

ទាក់ទិន្ន​ទៅ​នឹង​ការ​ទទួលប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប AEON MALL នៅ​រាជធានី​ភ្នំពេញ​វិញ រហូត​មក​ដល់​ពេល​នេះ ធ្វើ​បាន​ចំនួន​៣២២២​ប​ណ្ណ័ គឺ​សម្រាប់​ទូ​ទាំង​ប្រទេស​តែ​ម្តង ។