យន្តហោះ​សិង្ហ​បុរី SQ 368 ឆេះ​កណ្តាល​អាកាស ​ (មានវីដេអូ)

6 Videos


យន្តហោះដឹកអ្នកដំណើរ SQ 368 ជើងហោះហើរសិង្ហហ្គាពួរ អ៊ែរឡាញ បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី ត្រូវបង្ខំឱ្យចុះចតយ៉ាងទាន់ហន់ នៅព្រលានយន្តហោះ ឆាងងី កាលពីព្រឹកថ្ងៃ ច័ន្ទ ទី ២៧ ខែមិថុនានេះ ដោយឧបទ្ទហេតុភ្លើងឆេះយ៉ាងខ្លាំងត្រង់ម៉ាស៊ីនខាងស្តាំ ។

P9

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានសិង្ហបុរីឱ្យដឹងថា វេលាម៉ោង ៦:៥០ នាទី (ម៉ោង ៥:៥៦០ នាទីម៉ោងនៅស្រុកខ្មែរ) កើតហេតុភ្លើងឆេះម៉ាស៊ីនយន្តហោះ នៅប៉ែកខាងស្តាំ ប្រភេទបូអ៊ីង 777-300 ER របស់សិង្ហបុរី ដែលដឹកអ្នកដំណើរចំនួន ២២២ នាក់ និង បុគ្គលិករួមទាំងអ្នកបើកបរ ១៩ នាក់ ក្រោយពីបានហោះរយៈពេល ២ ម៉ោង ឆ្ពោះទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានបង្ខំចុះចតជាបន្ទាន់ នៅក្នុងប្រទេសសិង្ហបុរី។

យន្តហោះ​សិង្ហ​បុរី SQ 368 ឆេះ​កណ្តាល​អាកាស ​ (មានវីដេអូ)
យន្តហោះ​សិង្ហ​បុរី SQ 368 ឆេះ​កណ្តាល​អាកាស ​ (មានវីដេអូ)

ឃ្លីបវីដេអូនេះ ត្រូវបានអ្នកដំណើរម្នាក់ឈ្មោះ Lee Bee Yee ថតទុកពេលកំពុងកើតហេតុភ្លាមៗ ដែលឆាបឆេះនៅត្រង់ស្លាបខាងស្តាំ ។ សូមទស្សនាវីដេអូទាំងអស់គ្នា ៖
សូរ្យកាន្ត (ដេលី ញូវ)