ពួក​អាវ​លឿង និង​ពួក​អាវ​ក្រហម​ប៉ះ​គ្នា​តាម​អីុន​ធើ​រ​ណេ​ត

លោក​ចតុ​ពន ព្រំ​ប៉ាន ប្រធាន​ក្រុម​រណសិរ្ស​រួបរួម ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រឆាំង​លទ្ធិផ្តាច់ការ UDD គឺ​ពួក​អាវ​ក្រហម កាលពី​ថ្ងៃ​ទី​២៥ មិថុនា កន្លង​មកនេះ បាន​ចេញ​មុខ​ដោយ​ផ្ទាល់​តាម FACEBOOK វាយប្រហារ​កម្មវិធី​មួយ​ប្រហាក់ប្រហែល​គ្នា​នេះ​ជួយ​ទ្រទ្រង់​ដល់​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​ក្រុម​អាវ​លឿង ។

មេដឹកនាំ​ពួក​អាវ​ក្រហម​បាន​បរិហារ​គម្រោង​រដ្ឋធម្មនុញ្ញ​នេះ ដោយ​លោក​ថា លុប​បំបាត់​សិទ្ធិ​ពលរដ្ឋ ។ លោក​ក៏​ប្រកាស​ផង​ដែរ​ថា មេដឹកនាំ​ក្រុម​អាវ​ក្រហម​ឯទៀត​ៗ ក្នុង​នោះ​មាន​លោក NATTAWUT SAIKUAR និង​លោក TIDA TAWORNSETH ក៏​នឹង​ចូលរួម​ផ្សាយ ដោយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ដើម្បី​ប្រឆាំង​នឹង​គម្រោង​រដ្ឋធម្មនុញ្ញ​នេះ ។

ក្នុង​សារ​មួយ​តាម FACEBOOK កាលពី​ថ្ងៃ​ទី​២៤ មិថុនា ប្រមុខ​ក្រុម​អាវ​លឿង លោក​ស៊ូ​ថេ​ប ធឿ​ក​ស៊ូ​បាន ប្រកាស​ពី​ការ​ចេញផ្សាយ​ដោយ​ផ្ទាល់​រាល់ថ្ងៃ​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក នូវ​សារ​នានា​តាម FACEBOOK ដើម្បី​ប្រមូល​ការ​គាំទ្រ​ចំពោះ​គម្រោង​រដ្ឋ​ធម្ម​នុ​ញ្ញា​ថ្មី ។

ការ​ប៉ះទង្គិច​គ្នា​តាម​បណ្តាញ​សង្គម​រវាង​ពួក​អាវ​ក្រហម និង​ពួក​អាវ​លឿង បណ្តាល​ឱ្យ​របប​យោធា និង​គណៈកម្មាធិការ​បោះ​ឆ្នោតជាតិ​មានការ​ខ្វាយខ្វល់ ព្រោះ​ច្បាប់​ស្តី​ពី​ការ​បោះ​ប្រជាមតិ​នា​ឆ្នាំ​២០១៦ ស្នើ​ដោយ​ពួក​យោធា​កំពុង​កាន់​អំណាច​ពុំ​ហាមឃាត់​យុទ្ធនាការ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ឡើយ ។ មុន​នេះ​មនុស្ស​សំខាន់​១៧​នាក់ នៃ​គណបក្ស​ភឿ​ថៃ បាន​ធ្វើ​អន្តរាគមន៍​តាម​បណ្តាញ​សង្គម ដើម្បី​ប្រឆាំង​នឹង​គម្រោង​រដ្ឋធម្មនុញ្ញ​នេះ ៕