BREXIT ចក្រភព​អង់គ្លេស​កំពុង​ច្របូកច្របល់​សហភាព​អឺរ៉ុប​អត់ធ្មត់

ពេល​កំពុង​ជួប​ព្យុះ ក្រោយ BREXIT នៅ​ចក្រភព​អង់គ្លេស នាយក​រដ្ឋមន្ត្រី​លោក​ដា​វី​ដ កា​មី​រ៉ូ​ន នា​ថ្ងៃ​ទី​២៧ មិថុនា រួម​ប្រជុំ​គណៈរដ្ឋមន្ត្រី ហើយ​បណ្តា​សមាជិក​សភា​វិល​ធ្វើការ​វិញ ៤​ថ្ងៃក្រោយ​ពលរដ្ឋ​អង់គ្លេស​បោះ​ប្រជាមតិ​សម្រេច​ជ្រើសរើស​យក​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

គណបក្ស​អភិរក្សនិយម​របស់​លោក​កា​មី​រ៉ូ​ន កំពុង​មានការ​បែកបាក់ រួច​គណបក្ស​ការងារ​ក៏​កំពុង​មានការ​បែកបាក់​ដែរ ។ មេដឹកនាំ​គណបក្ស​នេះ លោក JEREMY CORBY រង​ការ​រិះគន់​ផ្ទៃក្នុង ក៏​ប៉ុន្តែ​ប្រកាស​ថា លោក​នឹង​មិន​លាលែង​ចេញពី​តំណែង​ឡើយ ។

ចំណែក​សហភាព​អឺរ៉ុប ទោះ​ស្ថិត​ក្រោម​ការ​ក្តុកក្តួល ចាប់ផ្តើម​ធ្វើការ​អត់ធ្មត់​រួច​ចង់ឱ្យ​នីតិវិធី​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ធ្វើ​ឱ្យ​បាន​ឆាប់​ៗ តែ​ក្រុង​ឡុ​ង​ដ៍​សុំ​ពេល​បន្ថែម​ទៀត។

ដើម្បី​ពិភាក្សា​ពី​បណ្តា​ផលវិបាក​នៃ BREXIT អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល ត្រូវ​ជួប​នា​ថ្ងៃ​ទី​២៧ មិថុនា នៅ​ក្រុង​ប៊ែ​រ​ឡាំង ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក DONALD TUSK បន្ទាប់​មក​ទទួល​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ និង​ប្រមុខ​រដ្ឋាភិបាល​អីុ​តា​លី​លោក​MATTEO RENZI ៕