មុន និងក្រោយផាត់មុខ របស់តារាស្រីកូរ៉េល្បីៗ មើលហើយបានដឹងខុសគ្នាដាច់!

កូរ៉េខាងត្បូង៖ ប្រិយមិត្តធ្លាប់តែបានឃើញ សម្រស់មុន និងក្រោយផាត់មុខ របស់តារាផ្សេងៗ តែអ្នកមិនដែលធ្លាប់ឃើញមុខមាត់ហ្ស៊ីន របស់សមាជិកក្នុងក្រុមតារាចម្រៀងស្រីកូរ៉េល្បីៗនោះទេថាយ៉ាងណា។

យោងតាមប្រភព បានប្រមូលផ្តុំនូវរូបថតមុន និងក្រោយពេលផាត់មុខ របស់តារាស្រីកូរ៉េទាំង៧ដួង ដែលក្នុងនោះ មានដូចជា នាង Tiffany ក្រុមGirls’ Generataion នាងGoo Hara ក្នុងក្រុមKARA នាងHyorin និងនាង Soyou នៅក្រុមSISTAR នាង Sulli នៅក្រុមF(x) នាង Hani នៅក្រុមEXID និងនាងSon Na Eun នៅក្រុម Apink ។ 

ក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានឃើញនូវមុខពិតរបស់តារាស្រីទាំងនេះហើយ ក៏បានបង្ហាញពីគំនិតមិនចូលចិត្តរបស់ពួកគេ និងមតិស្មោះត្រង់ជាដើម ដោយអ្នកខ្លះបាន បញ្ចេញយោបល់បែបន័យឃោរឃៅ និងអ្នកខ្លះទៀត បាននិយាយសរសើរផងដែរ៕

តោះមើលរូបថតមុន និងក្រោយផាត់មុខរបស់ តារាស្រីកូរ៉េទាំងអស់គ្នា ថាយ៉ាងណា៖ 

ប្រភព ៖
Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក មាន នារីជនជាតិ តៃវ៉ាន់ម្នាក់នេះវិញ  បានបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ អំពីជំនាញក្នុងការ តុបតែងផាត់មុខ របស់នាងដែលអាច ជួយកែប្រែសម្រស់ របស់នាង ឲ្យក្លាយទៅជា នារីដ៏ស្រស់ស្អាតបំផុតម្នាក់ ដែលមនុស្សជាច្រើនពិបាក នឹងជឿបើ ទោះជាបានឃើញ ផ្ទាល់ភ្នែកក៏ដោយ។

យោងតាមប្រភពព័ត៌មាន lollipop បានឲ្យដឹងថា នារីវ័យក្មេង ម្នាក់បានធ្វើឲ្យ ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើលនៅពេល ដែលនាងឡើង បងា្ហញខ្លួន នៅក្នុងកម្មវិធីប្លែកៗ មួយរបស់ប៉ុស្ត៍ ទូរទស្សន៍តៃវាន់ ដែលមានឈ្មោះថា “Kangxi coming” ដោយនាងបាន បង្ហាញពីការ តុបតែង ផ្លាស់ប្តូរមុខ ដ៏អស្ចារ្យ សឹងតែមិន គួរឲ្យជឿ។

ជំនាញតុបតែង មុខរបស់នាង គឺបានកែប្រែមុខមាត់ធម្មតា របស់នាងដែល មើលទៅគ្មាន ភាពទាក់ទាញ ណាមួយឡើយ តែក្រោយពី បានធ្វើការ តុបតែងមុខមាត់ រួចមក នាងក៏បានក្លាយ ទៅជានារី ដ៏សែនស្រស់ស្អាតម្នាក់ ដែលមនុស្សប្រុស ភាគច្រើនឃើញ ហើយដឹងតែ លង់ស្នេហ៍ តែម្តង។

យ៉ាងណាមិញ ទាំងពិធីករ និងទស្សនិកជន ក្នុងកម្មវិធី បានបញ្ជាក់ថា បើសិនជា ពួកគេមិនបាន ឃើញផ្ទាល់ភ្នែកទេ ពួកគេមិនជឿថា នាងអាចកែប្រែ មុខមាត់របស់ខ្លួន ឲ្យក្លាយទៅជា ស្រស់ស្អាត ស៊ិចស៊ី បែបនេះសោះ។

នារីម្នាក់នោះ ក៏បាននិយាយ ដែរថា “នេះគឺជា អាថ៌កំបាំងដ៏ ធំរបស់ខ្ញុំ តែតាមពិតទៅ ពេលដែលខ្ញុំ ផាត់មុខ និងពេលដែល មិនទាន់ មុខមាត់របស់ខ្ញុំ ហាក់គ្មានអ្វីខុស ប្លែកគ្នាខ្លាំង នោះទេ”។

គួរបញ្ជាក់ផងដែរថា ការផាត់មុខ ដែលធ្វើឲ្យ មុខមាត់ប្រែពី សភាពធម្មតា សោះកក្រោះ ឲ្យក្លាយទៅជា មុខមាត់ដែល មានភាពស៊ិចស៊ី និងស្រស់ស្អាត បែបនេះកំពុង តែទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload