សៅ ឧត្តម ចេញបទថ្មី Original song (មានវីដេអូ)

ភ្នំពេញ​៖ ស្ងាត់​ៗ អតីតបេក្ខជន​ Cambodian Idol លោក សៅ ឧត្តម បានចេញបទថ្មី Original song ធ្វើឲ្យ​អ្នកគាំទ្រសាទរ និងការបង្ហើរសំនៀង ថ្មី​តាមរយៈបទស្នាដៃកូនខ្មែរ​នេះ។​

សៅ ឧត្តម នាពេលថ្មីៗនេះ ឲ្យដឹងថា លោកបានចេញបទថ្មី Original song ដែលស្តីពីចរាចរណ៍ ។​ សៅ ឧត្តម ថា​ សួ​ស្ដី​ប​ង​ប្អូ​ន​ទាំ​ង​អ​ស់​គ្នា​ ​រី​ក​រា​យ​ជា​មួ​យ​​ខ្ញុំ​បា​ទ​នៅ​«ប​ទ​បើ​ក​ប​​រ​ដោយ​​កា​​រ​​​ទ​ទួ​ល​ខុ​​ស​ត្រូ​វ​» ​ដែ​ល​​ជា​​​ប​​​ទ​​​​ថ្មី​​​ ​​​O​r​i​g​i​​n​a​l​ ​s​o​n​g​ ​ផ្ញើ​ជូ​ន​​ប​ង​ទាំ​ង​អ​ស់​គ្នា​។​

តោះ ! កុំ​បណ្តោយពេលវេលា​យូរ ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ ៖

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកផងដែរ ទាក់ទិននឹងការចេញបទចម្រៀង Original នេះដែរ CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload