ផោម​ឮ​ខ្លាំង​ពេក​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញពី​ការ​ប្រកួត

ជា​រឿង​ចម្លែក​មួយ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ស៊ុ​យ​អែ​ត​គឺ​កីឡាករ​Adam Lindin Ljungkvist របស់​ក្លិប​Pershagen Sk នៅ​លី​ក​ទី​៧​របស់​ស៊ុ​យ​អែ​ត ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញចេញ ដោយសារ​ផោម​ឮ​ខ្លាំង ។

នេះ​តាម​កាសែត Aftonbladet​របស់​ស៊ុ​យ​អែ​ត​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២១ មិថុនា​។ កីឡាករ​Adam Lindin Ljungkvist បង្ហើប​ឱ្យ​ដឹង​ថា​៖«​នេះ​ជា​ការ​កាត់ក្ដី​ដ៏​ចម្លែក​មួយ​របស់​អាជ្ញាកណ្ដាល​ធ្វើ​ឱ្យ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ ព្រោះតែ​ឈឺពោះ​ទើប​ខ្ញុំ​ផោម​ឮ​ខ្លាំង ដឹង​អី​ស្រាប់តែ​អាជ្ញាកណ្ដាល​រត់​មក​ផ្ដល់​កាត​លឿង​ទី​២​រួច​លើក​កាត​ក្រហម​បណ្ដេញ​ខ្ញុំ​ចេញ ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​» ៕