ភរិយា​កីឡាករ Vardy បង្ហាញ​ដើមទ្រូង​លើកទឹកចិត្ត​ប្ដី​ក្នុង​ការ​ប្រកួត​យូ​រ៉ូ​2016

កាសែត​The Sun​របស់​អង់គ្លេស​ផ្សាយ​ថា នាង​Rebecca Nicholson ភរិយា​កីឡាករ​Jamie Vardy ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​នៅ​មុន​ពេល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចូល​ប្រកួត​យូ​រ៉ូ​២០១៦​ លើក​ចុង​ក្រោយ​នៅ​ជុំ​ចែក​ពូ​ល​ក្នុង​ពូ​ល​B​ជួប​ក្រុម​ស្លូ​វ៉ា​គី កាលពី​ថ្ងៃ​ទី​២០ មិថុនា កន្លង​ទៅ ។ តារា​ម៉ូ​ដ​អាយុ​៣៤​ឆ្នាំ​រូប​នេះ ត្រូវ​ចាត់​បញ្ចូល​ក្នុង​ក្រុម​គូស្នេហ៍​កីឡាករ​ប្រកួត​យូ​រ៉ូ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​បារាំង ។

នាង​ទើបតែ​រៀប​ការ​ជាមួយ​កីឡាករ​Jamie Vardy​ខ្សែប្រយុទ្ធ​ក្លិប​Leicester City កាលពី​ខែឧសភា​កន្លង​ទៅ​។ នាង​Rebecca Nicholson ធ្វើ​បែប​នេះ​ចាត់​ទុក​ថា​ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដល់​ស្វាមី​ដែល​ចូល​ប្រឡូក​ក្នុង​យូ​រ៉ូ​២០១៦​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ៕