សូម​ប្រយ័ត្ន ពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក​

សូម​ប្រយ័ត្ន ពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក​


សូម​ប្រយ័ត្ន ពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក​

​សត្វ​ទិច ឬ​ខាំ មិន​ថា​ឃ្មុំ មូស ស្រមោច ឬ​សត្វ​អ្វី​នោះ​ទេ គឺ​វា​សុទ្ធ​អាច បង្ក​ជា​គ្រោះថ្នាក់​ទាំងអស់ ជាពិសេស ក្មេង​តូចៗ​ទើប​នឹង​កើត ក្មេង​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​ឆាប់​អា​លែ​ក​ស៊ី​ជាដើម​។ សត្វ​ទិច ឬ​ខាំ អាច​បណ្តាល​ឲ្យ​កុមារ ៖

-​    ​ឡើង​កន្ទួល​រមាស់​
-​    ​ឆ្លង​មេរោគ​
-​    ​ឈឺចាប់ ឬ​ក្តៅខ្លួន​
-​    ​ករណី​ធ្ងន់ធ្ងរ ឬ​អា​លែ​ក​ស៊ី កុមារ អាច​ស្លាប់​បាន​ដោយ​ងាយ​។​
​ដូច្នេះ ឪពុក​ម្តាយ​គ្រប់រូប គួរ​តាមដាន និង​សង្កេតមើល​អាការៈ​របស់​កូន ប្រសិនបើ​សង្ស័យថា ឆ្លង​មេរោគ ឬ​អា​លែ​ក​ស៊ី​។​

​ដំណោះ​ស្រួល​សត្វ​ទិច​
-​    ​ក្នុងករណី​ឃ្មុំ​ទិច ត្រូវ​ប្រញាប់​ចាប់​ឃ្មុំ​ចេញ​ភ្លាម ហើយ​បើ​មាន​ជាប់​ធ្មុង​វិញ ត្រូវ​ប្រើ​ជ​ន្ទៀ​ស​ដក​វា​ចេញ​
-​    ​​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ជាបន្ទាន់ ប្រសិនបើ​ស្ថិត​ក្នុង​ករណី​សង្ស័យ ឬ​ធ្ងន់ធ្ងរ​
-​    ​លាង​សម្អាត​កន្លែង​ខាំ ឲ្យបាន​ស្អាតល្អ ដោយ​សាប៊ូ និង​ទឹក​
-​    ​​អ្នក​អាច​ស្អំ​ទឹកកក នៅ​កន្លែង​នោះ​ពីរ​បី​នាទី​បាន​
-​    ​អ្នក​អាច​ឲ្យ​ថ្នាំ​បំបាត់​ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen​។​

​ត្រូវ​ប្រញាប់​យក​កូន ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ប្រសិន​បើ​កូន​របស់​អ្នក ៖
-​    ​ក្តៅខ្លួន​ខ្លាំង​
-​    ​​រវើរវាយ​
-​    ​ពិបាក​ដកដង្ហើម​
-​    ​អស់កម្លាំង​
-​    ​​ឈឺ​ក្នុង​ទ្រូង​
-​    ​ហើម​ដៃ ហើម​ជើង ឬ​កន្លែង​ខាំ​
-​    ​ចង្អោ​រ ឬ​ក្អួត​
-​    ​សន្លប់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។