ហង្សក្រហមទិញខ្សែប្រយុទ្ធថ្មីពីក្លិប Southampton

កីឡាករ Sadio Mane នឹងធ្វើការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ ក្នុងទីក្រុង Merseyside ខណៈហង្សក្រហម Liverpool ខិតជិតក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរបស់ Southampton រូបនេះ។

Sadio-Mané

Liverpool បានធ្វើការចរចាជាមួយកីឡាករវ័យ ២៤ឆ្នាំរូបនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ និងសង្ឃឹមថា នឹងបំពេញការផ្ទេរនេះក្នុងតម្លៃខ្លួនប្រមាណ ៣០ លានផោនប៉ុណ្ណោះ ស្របពេលមន្ត្រីនៅកីឡដ្ឋាន St Mary បានដាក់តម្លៃខ្លួនដំបូងជិត ៤០លានផោន។

ក្លិប ត្រូវបានគេដឹងថា បានព្រមព្រៀងគ្នាជាគោលការណ៍ជាមួយខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់នេះ ហើយ Mane នឹងធ្វើដំណើរទៅ Liverpool សម្រាប់ការពិនិត្យផងដែរដើម្បីបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួន។

ការផ្ទេរនេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៕