Schalke ចុះហត្ថលេខា ២០លានផោនទិញយកខ្សែប្រយុទ្ធស្វីស

តិចជាង ២៤ ម៉ោងបន្ទាប់ពី ស្វីសត្រូវចាកចេញពីពានរង្វាន់ទ្វីបអឺរ៉ុប ខ្សែប្រយុទ្ធរបស់ប្រទេសនេះ គឺកីឡាករ Breel Embolo បានបំពេញការផ្ទេរពីក្លិប Basel ទៅក្លិប Schalke របស់លីកកំពូលអាល្លឺម៉ង់ Bundesliga។ ក្លិបទាំងពីរបានបញ្ជាក់ចំពោះការផ្ទេរកីឡាករនេះ កាលពីម្សិលមិញ។

Breel-Embolo

Embolo វ័យ ១៩ ឆ្នាំ បានចុះហត្ថលេខាលេងលើកុងត្រា ៥ ឆ្នាំជាមួយក្លិប Schalke ដែលបានបញ្ចប់ចំណាត់លេខ ៥ ក្នុងលីក Bundesliga កាលពីរដូវកាលមុន។

Basel ដែលជាម្ចាស់ជើងឯកលីកកំពូលរបស់ស្វីស និយាយថា តម្លៃខ្លួនមិនត្រូវបានគេឲ្យដឹងទេ ថ្វីបើមានការរាយការណ៍ថា មានតម្លៃប្រមាណ ២៥លានអឺរូ (២០លានផោន)។

Embolo ធ្លាប់បានឈ្នះមេដាយលីករបស់ស្វីសជាមួយ Basel បានបីដង ប៉ុន្តែត្រូវបាត់បង់ការចូលលេងនៅក្នុង Champions League ហើយមកលេង Europa League ជាមួយ Schalke វិញសម្រាប់រដូវកាលក្រោយ៕